Post News Media ព័ត៌មានកីឡា Conte ចង់នាំ ...

Conte ចង់នាំ Giorgio Chiellini មកកាន់ Chelsea

លោក Antonio Conte អ្នកដឹកនាំក្លិបបាល់ទាត់ោខៀវ Chelsea មានបំណងចង់បានខ្សែការពារវ័យចំណាស់ Giorgio Chiellini មកកាន់់គ្លេសនៅពេលដែលកីឡាកររូប​នេះ ផុតកុងត្រាជាមួយក្រុម Juventus ។

នេះបើតាមការចុះផ្សយរបស់ Sky Sports ពីប្រទេសអ៊ីតាលិី បានឲ្យដឹងថា លោក Antonio Conte នៅតែចិញ្ចឹមចិត្តចងបាន ខ្សែការពារដ៍ឆ្នើមរបស់ក្រុម សេះបង្កង់ Juventus គឺកីឡាករ Giorgio Chiellini ។ ជាការពិតណាស់ Giorgio Chiellini ថ្វីត្បិតតែមានវ័យ៣៣ឆ្នាំហើយមែន តែកីឡាករអ៊ីតាលីរូបនេះ នៅតែមានទម្រង់លេងយ៉ាងល្អ ទាំងជម្រើសជាតិអ៊ីតាលី និង Juventus ។

យ៉ាងណាវិញនោះ កុងត្រារបស់ Giorgio Chiellini នឹងផុតជាមួយក្រុម Juventus នៅជិតរដូវក្តៅក្រោយនេះ ដែលទំនងជាលោក Conte អាចនាំយកកីឡាកររូបនេះ បានដោយមិនមានតម្លៃខ្លួន ដោយយោងទៅលើទំនាក់​ទំនង​យ៉ាល្អរបស់លោក ជាមួយខ្សែការពាររូបនេះ កាលពីលោកនៅដឹកនាំ Juventus ។ យ៉ាងណាវិញ Giorgio Chiellini ប្រហែលជាអាចចូលនិវត្តន៍ ពីក្រុមជម្រើសជាិអ៊ីតាលីហើយ ក៍ប៉ុន្តែ សម្រាប់ការបន្តអាជីពជាមួយក្រុមធំៗនោះ ប្រហែលជាមិនទាន់បញ្ចប់ឡើយ។

ដូច្នេះហើយ លោក Antonio Conte ច្បាស់ណាស់ នឹងនាំយកកីឡាករអ៊ីតាលីរូបនេះ នៅពេលដែលកុងត្រារបស់ Giorgio Chiellini ត្រូវបានបញ្ចប់ជាមួយ Juventus នោះ។

Loading...