Post News Media ព័ត៌មានកីឡា Mohamed Salah...

Mohamed Salah បន្តប្រដេញ Top Scorer ជាមួយ Harry Kane

ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ពិតជារក្សាទម្រង់លេងបានយ៉ាងល្អមែន ដោយកីឡាកររូបនេះ ស៊ុតបាន ២គ្រាប់​ក្នុងការជួយក្រុម Liverpool ឲ្យយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល ២-១ ។

យ៉ាងណាវិញនោះ ២គ្រាប់របស់ខ្សែប្រយុទ្ធស្លាប Mohamed Salah បានធ្វើឲ្យ​កីឡាកររូបនេះកាន់តែតានតឹងក្នុងការប្រជែង Top Scorer ជាមួយនឹងខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane នៅរដូវកាលនេះ។ ជាក់ស្តែងណាស់ Salah ស៊ុតបាន ១៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនបាន ២១ប្រកួតឲ្យក្រុមហង្សក្រហម Liverpool ដែលគ្រាប់បាល់នេះ ចាញ់តែ១គ្រាប់ប៉ុណ្ណោះ តាមពីក្រោយ Harry Kane ដែលស៊ុតបាន ១៨គ្រាប់ ខណ:កីឡាកររូបនេះ នៅសល់ឱកាសស៊ុត១​ប្រកួតក្នុងដៃទៀត។

គិតត្រឹមសប្តាហ៍ទី២១នេះ គ្រាប់បាល់ដែលស៊ុតបានច្រើនជាងគេគឺ Harry Kane ដែលបន្តគ្រងកំពូល​តារាងអ្នកស៊ុតច្រើនជាងគេនៅរដូវកាលនេះ បន្ទាប់ពីការស៊ុត Hat trick ២ប្រកួតជាប់គ្នា។ ក៍ប៉ុន្តែ Mohamed Salah វិញ ក៍មិនណយដែរ ថ្វីបើមិនទាត់​បាន Hat trick ដូច Harry Kane តែកីឡាករអេហ្ស៊ីបរូបនេះ នៅតែធ្វើបានយ៉ាង​ល្អ ដោយតាមពីក្រោយតែ១គ្រាប់ប៉ុណ្ណោះ។

ដូច្នេះហើយ សមរភូមិ Top Scorer នៅ Premier League កាន់តែតានតឹងរវាង Harry Kane និង Mohamed Salah ខណ: Harry Kane ចង់ក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាស Premier League ៣រដូវកាលជាប់គ្នា ចំណែក​ Mohamed Salah ចង់ឈ្នះស្បែកជើងមាសដំបូងនៅ Premier League ។

Loading...