Post News Media ព័ត៌មានកីឡា Bale បូក ១៥០ល...

Bale បូក ១៥០លានផោន សម្រាប់ចរចារជាមួយ Spurs

ក្រុមស្តេចស Real Madrid បានត្រៀមដូរខ្សែប្រយុទ្ធ Gareth Bale បូកនឹងលុយប្រមាណជា ១៥០លានផោន ក្នុងការចរចារជាមួយក្រុម Tottenham ដើម្បីទិញយក​ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រឡប់មកវិញ។ ​

នេះបើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុម​ Real Madrid កាន់តែចាប់អារម្មណ៍ លើខ្សែប្រយុទ្ធ Top Scorer នៅ Premier League គឺកីឡាករ Harry Kane ពីក្រុមTottenham Hotspur។ ជាក់ស្តែងណាស់ លើកនេះ Real Madrid បានលែងមែនទែនហើយ ដោយ​បានដាក់សំណើរយ៉ាងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ទិញយក Harry Kane ។

ក្នុងនោះដែរ Real Madrid នឹងយក​ខ្សែប្រយុទ្ធវែល Gareth Bale រួមជាមួយទឹកប្រាក់ ១៥០​លានផោនទៀត ដើម្បីនាំយក Harry Kane ត្រឡប់មកវិញ។ តាមរយ:ការដោះដូរនេះ បង្ហាញឲ្យឃើញ​ថា តម្លៃខ្លួន Harry Kane ដែល Real Madrid ចង់ទិញពី Spurs នោះមិនទាបជាង Neymar ឡើយ ពោលខ្ពស់ជាងតម្លៃ Neymar ផ្លាស់ទៅកាន់ Paris Saint Germain ទៅទៀត ព្រោះថា Bale តម្លៃខ្លួន មិនទាបជាង ៦០លានផោនឡើយបូកនឹង ១៥០លានផោន ស្មើនឹងជាង ២០០លានផោន ខណ: Neymar មិនដល់ ២០០លានផោនឡើយ។

យ៉ាងណាវិញ ទំនងជាសប្តាហ៍នេះ នឹងដឹងលទ្ធផលជាក់ជាមិនខាន ព្រោះ​ថា Real Madrid មិនត្រឹមតែផ្តល់ប្រាក់ច្រើនសន្ធឹក​សន្ធាប់ឡើយ ព្រមទាំងផ្តល់ Gareth Bale ដែលជាកីឡាករល្អមួយរូប និងជាអតីតកីឡាករចាស់របស់ Spurs ទៀត ជាហេតុធ្វើឲ្យ Spurs ចំណេញច្រើនណាស់។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុម Real Madrid ពិតជាអាចនាំយក Top Scorer របស់ Premier League កីឡាករ Harry Kane បានឬយ៉ាង​ណា? ស្របពេលដែលលើកនេះ Real Madrid លែងយ៉ាងចាស់ដៃបែបនេះ។

Loading...