Post News Media ព័ត៌មានកីឡា គ្រូបឹងកេត និ...

គ្រូបឹងកេត និយាយអ្វីខ្លះពេលកីឡាករ ទ័ព ជាប់ពិន័យ ២រូប តែបានចូលលេងវគ្គផ្តាច់ព្រ័ត្រ

កាលពីថ្ងៃទី៣០ ខែធ្នូ បើទោះបីជា ក្រុមបាល់ទាត់បឹងកេត ទទួលជ័យជម្នះលើ ក្រសួងការពារជាតិ (ទ័ព) ក្នុងការទាត់បាល់១១មែត្រកាត់សេចក្តី ១០ទល់៩ (១-១) លើកពានលីគកំពូលកម្ពុជា រដូវកាល ២០១៧នេះក្តី ប៉ុន្តែអ្វីដែលប្លែកនោះ កីឡាកររបស់ ទ័ព ២រូប ត្រូវទទួលពិន័យមិនឲ្យលេង តែបែរជាអាចលេងបានវិញ។

លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត បាននិយាយថា៖ «ខ្ញុំក៏មិនយល់ដែរ មិនដឹងថាហេតុអ្វីក៏ខាងអ្នករៀបចំ យល់ព្រមឲ្យកីឡាករជាប់ពិន័យទៅហើយ បែរជាឲ្យចូលលេងបាន។ ចាប់តាំងពីខ្ញុំប្រកបអាជីពនេះមក ខ្ញុំមិនដែលជួបរឿងបែបនេះឡើយ នេះជាលើកទី១សម្រាប់ខ្ញុំ។ ខ្ញុំមិនបន្ទោសអ្នកណាទេ តែខ្ញុំបន្ទោសគ្រូដែលដឹងថា កីឡាករទាំងពីរនោះ ជាប់ពិន័យទៅហើយ នៅតែដាក់ឲ្យលេងទៀត ហើយខាងអ្នករៀបចំការប្រកួត បែរជាកែប្រែច្បាប់ឲ្យចូលលេងបាន ដោយលើកហេតុផលថា ដើម្បីទាក់ទាញអ្នកទស្សនា»។

សូមជំរាបជូនថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង បឹងកេត នឹង ទ័ព គឺមានរឿងចំរូងចំរាស់មុនពេលប្រកួត ដែលធ្វើឲ្យលើកពេលវេលា ចំនួន ១ម៉ោង ដោយសារមានការតវ៉ាពីសំណាក់ភាគគីខាង បឹងកេត អំពីកីឡាករ ទ័ព ២រូប រួមមាន រឹង ប៉ុនហៀង នឹង CHOE MYONG HO ដែលទទួលបាន កាតលឿងចំនួន​២ ដូចគ្នា ដែលធ្វើឲ្យប្រកួតវគ្គផ្តាចព្រ័ត្រនេះ មិនអាចចូលលេងបានទេ ប៉ុន្តែការតវ៉ា របស់ក្រុមជើងឯក មិនបានសម្រេចឡើយ ដោយអ្នករៀបចំកម្មវិធី បានចេញច្បាប់ថ្មីភ្លាមៗ យល់ព្រមឲ្យអ្នកទាំងពីរចូលលេងបាន។

បញ្ជាក់ថា កីឡាករដែលទទួលបានកាតលឿង នៅ ២ប្រកួត ជាប់គ្នា (ប្រកួតម្តងកាតលឿង១ នឹងប្រកួតម្តងទៀតកាតលឿងទៀត) ស្មើនឹងកាតក្រហម ១ ដែលប្រកួតបន្ទាប់មិនអាចចូលលេងបានទេ ចំនួន ១ប្រកួត៕

កីឡាករដែលជាប់ពិន័យ កីឡាករដែលជាប់ពិន័យ

Loading...