Post News Media ព័ត៌មានកីឡា ក្រោយចប់ការប្...

ក្រោយចប់ការប្រកួតជាមួយ Crystal​ Palace ក្រុម Man City ត្រូវជួបបញ្ហាដ៍ធំ

ថ្វីបើក្រុម Manchester City ទទួលសំណាងក្នុងការប្រ​កួត​ជាមួយក្រុម Crystal Palace ដោយនៅតែរក្សាកំណត់ត្រា មិនចាញ់ ក្នុងចំណោម ២១ប្រកួតកន្លងមកក៍ដោយ តែក្រុម Man City ត្រូវជួប​បញ្ហាបន្ទាប់ពីការប្រកួតនេះ។

ជាក់ស្តែងណាស់ នៅការប្រកួតក្រោយនេះ ក្រុម Manchester City ត្រូវប្រឈមជាមួយនឹងការអវត្តមាន កីឡាករសំខាន់២រូប ដោយសារបញ្ហារបួស ក្នុងជំនួបជាមួយក្រុម Crystal Palace ។ កីឡាករដែលរងរបួស នោះរួមមានដូចជា ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល​ Gabriel Jesus និងខ្សែបម្រើ​ដ៍ឆ្នើម Kevin de Bruyne ដែលសុទ្ធសឹងជាកីឡាករ​សំខាន់របស់ក្រុម Manchester City ។ តាមរបាយការណ៍របស់​ The Goal បានឲ្យដឹងបន្ថែមទៀតថា Gabriel Jesus និង Kevin de Bruyne អាចនឹងអវត្តមានច្រើនសប្តាហ៍ ដែលនេះ គឺជាដំណឹងអាក្រក់មួយសម្រាប់ក្រុម Manchester City ។

យ៉ាងណាវិញ នៅតំបន់ប្រយុទ្ធរបស់ក្រុម Man City នៅមាន Sergio Aguero មួយរូបទៀត ចំណែកតំបន់​បម្រើនៅមានកីឡាករល្អៗមួយចំនួនទៀត ដើម្បីជំនួសតំណែងរបស់កីឡាករទាំង២។ ក៍ប៉ុន្តែ ការអវត្តមាន Gabriel Jesus និង Kevin de Bruyne អាចធ្វើឲ្យក្រុម Manchester City ប្រឈមនឹងបញ្ហា ដែលអាចនឹងមានវិបត្តិនៅការប្រកួតក្រោយៗនេះ ជាក់ជាមិនខាន ព្រោះថា Jesus ជាអ្នកតែងតែរកគ្រាប់បាល់ ខណ: Kevin de Bruyne ជាអ្នកពូកែបោះបាល់ឲ្យមិត្តរួមក្រុមស៊ុត។

ដូច្នេះហើយ Gabriel Jesus និង Kevin de Bruyne នឹងអវត្តមាន​ក្នុងការប្រកួតបន្ទាប់នេះ ឲ្យក្រុម Man City ចំណែកបញ្ហារបួសវិញ មិនដឹងត្រូវសម្រាកប៉ុន្មានសប្តាហ៍​ឡើយ ដោយរង់ចាំមើលបន្តទៀត។

Loading...