ព័ត៌មានកីឡា

លោក ហៅ សុជាតិ មិនអាចដឹកនាំ បឹងកេត ទៅចូលរួម AFC Cup 2018 បានទេ

​ក្រោយ​គ្រងតំណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ រដូវកាល​២០១៧ ក្រុមបាល់ទាត់ បឹង​កេត​ ទទួលបានកៅអីទៅ​លេង​ពាន​រង្វាន់ AFC Cup 2018 វគ្គ​ចែក​ពូល​​ ដែលស្ថិត​នៅ​ក្នុងពូល F ខណ:ដែលគ្រូបង្វឹកក្លិបលោក ហៅ សុជាតិ មិនអាចដឹកនាំក្រុមខ្លួនទៅចូលរួមបានទេ ។

ដោយសារតែ គោលការណ៍របស់ AFC តម្រូវឲ្យគ្រូបង្វឹកត្រូវមានកម្រិត គ្រូ កម្រិត A License ចំណែកឯលោក ហៅ សុជាតិ មានត្រឹមតែកម្រិត B License ដូច្នេះគាត់មិនអាចដឹកនាំក្រុមដំណាងប្រទេសកម្ពុជាមួយនេះ ទៅចូលរួមក្នុងពានរង្វាន់ AFC Cup 2018 បានទេ។ ជាការពិតណាស់ បឹងកេត ត្រូវស្វែងរកគ្រូថ្មី ឫមានដំណោះស្រាយអ្វីឲ្យបានមុនការប្រកួតមកដល់។

សូមជំរាបថា ក្នុងពូល F ជាមួយ បឹងកេត មានក្រុម Ceres–Negros (របស់​ហ្វីលីពីន), Home United (​សិង្ហបុរី) និង​ ​Shan United (​មីយ៉ាន់ម៉ា)។ ​ក្រុម​នីមួយ​ៗ​​ក្នុង​ពូល មាន​ឱកាស​ជួប​គ្នា​ចំនួន​​ពីរ​ជើង​ ដោយ​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​ម្នាក់​ម្ដង ហើយការប្រកួត​គ្រោង​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភ: ដល់​ថ្ងៃ​២៥ ខែ​មេសា ឆ្នាំ​២០១៨៕

មតិយោបល់