Post News Media ព័ត៌មានកីឡា Leeds United ...

Leeds United បានព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើ Yosuke Ideguchi របស់ក្រុម Gamba Osaka

យោងតាមរបាយការណ៍ពីប្រទេសជប៉ុន បានឱ្យដឹងថា Leeds United នឹងត្រូវចុះហត្ថលេខាជាមួយខ្សែបម្រើជប៉ុន Yosuke Ideguchi ពីក្លិប Gamba Osaka ។

សារព័ត៌មាន Kyodo News បានអះអាងថាកីឡាករ Ideguchi នឹងចូលរួមជាមួយ Leeds ក្នុងរដូវរងានេះ។ ទោះជាយ៉ាងណាក៏ដោយកីឡាករវ័យ ២១ ឆ្នាំរូបនេះ នឹងត្រូវបានផ្តល់ឱ្យខ្ចីជើងនៅទ្វីបអឺរ៉ុប សម្រាប់ពាក់កណ្តាលរដូវកាល ដើម្បីទទួលបានលិខិតអនុញ្ញាតការងារនៅក្នុងប្រទេសអង់គ្លេស។

Ideguchi បានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយ Gamba Osaka នៅពេលគាត់មានអាយុ ១៧ ឆ្នាំ។ គាត់គឺជាកីឡាករវ័យក្មេងបំផុតដែលអាចលេងឱ្យក្រុមជម្រើសជាតិជប៉ុន នៅឆ្នាំ ២០១៦ នៅទីក្រុង Rio ក្នុងកម្មវិធីអូឡាំពិក ត្រឹមអាយុ ១៩ ឆ្នាំ។ ខ្សែបម្រើកណ្តាលរូបនេះបានទទួលការស្នើសុំជាលើកដំបូងរបស់គាត់ ទៅកាន់ក្រុមជម្រើសជាតិជប៉ុនឈុតធំ សម្រាប់ការប្រកួតជាមួយប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអូឌីត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ។

ខ្សែបម្រើ Ideguchi ដែលបានស៊ុតបញ្ចូលទី ​២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៨ប្រកួត បានស៊ុតបាល់បញ្ចូលទីទីពីរ នៅពេលដែលជប៉ុន បានយកឈ្នះអូស្រ្តាលី ២-០ កាលពីខែសីហា និងបានចូលលេងក្នុងពានរង្វាន់ World Cup ឆ្នាំ ២០១៨ ៕

Loading...