Post News Media ព័ត៌មានកីឡា លោក Pep Guard...

លោក Pep Guardiola នឹងមកកាន់ក្លិបមួយនៅម៉ាឡេស៊ី ប្រសិនបើក្រុម Man City ឈ្នះ Premier League

ក្លិបបាល់ទាត់ Johor Darul Ta’zim (JDT) របស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា លោក Pep Guardiola នឹងមកលេងក្លិបនេះ ប្រសិនបើគាត់នាំក្រុម Manchester City លើកពានក្របខ័ណ្ឌ English Premier League រដូវកាលនេះ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយសេចក្តីថ្លែងខ្លីមួយនៅលើទំព័រ Facebook ផ្លូវការរបស់ JDT កាលពីថ្ងៃសៅរ៍ថា៖ “នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៦ លោក Tunku Ismail Sultan Ibrahim(ប្រធានក្លិប JDT) បានជួបជាមួយលោក Pep Guardiola ក្នុងអំឡុងពេលប្រកួត ដែលក្រុម Manchester City បានលេងនៅ Barcelona ក្នុងប្រទេសអេស្ប៉ាញ។

លោក Pep Guardiola បានលើកដៃរបស់គាត់ ហើយបានសន្យាថានឹងមកដល់រដ្ឋ Johor ដើម្បីចែករំលែកគំនិតនិងផ្តល់បទពិសោធន៍ដល់ក្លិប Johor Darul Ta’zim ប្រសិនបើ Manchester City ឈ្នះក្របខ័ណ្ឌ Premier League ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “សម្រាប់ព័ត៌មានរបស់អ្នកទាំងអស់ដែលបានស្នើរមក វានឹងក្លាយជាការពិត ព្រោះក្រុម Manchester City ឥឡូវនេះគឺកំពុងឈរកំពូលតារាង នៃក្របខ័ណ្ឌ Premier League” ៕

Loading...