ព័ត៌មានកីឡា

Zidane បញ្ឈប់ការទិញ Hazard ដោយសារតែ Asensio

បន្ទាប់ពីខ្សែបម្រើប្រយុទ្ធវ័យក្មេង Marco Asensio បានគំរាមពីការចាកចេញ ពី Real Madrid នោះ បានធ្វើឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ ធ្វើការពិចារណាឡើងវិញ។ ​

យ៉ាងណាវិញនោះ បើតាម ការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា លោក Zinedine Zidane​ នឹងមិនបន្តការនាំយក Eden Hazard ទៅកាន់ Real Madrid ឡើយ នៅក្នុងពេលខាងមុខនេះ។ ជាការពិតណាស់ ការមិននាំយក Hazard នេះដែរ ដោយសារតែក្រុម Real Madrid មិនចង់បាត់បង់ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio ឡើយ។

តាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Real Madrid ចង់ផ្តល់ឱកាសឲ្យ​ Asensio ក្នុងការបន្តបង្ហាញខ្លួន នៅ Real Madrid ជាជាងការនាំយកកីឡាករចំណូលថ្មី មកកាន់ Bernabeu ។ ក៍ប៉ុន្តែ លោក Zidane ចង់ឲ្យ Asensio ព្យាយាមបន្តទៀត ដើម្បីបង្ហាញពីសមត្ថភាពយ៉ាងល្អ ក្នុងទីលានបន្តទៀត ព្រោះថា កាលពីរដូវកាលមុន និងដើមរដូវកាលកន្លងមកមកនេះ Asensio បានបង្ហាញ​សមត្ថភាពយ៉ាងល្អ ក្នុងពិភពបាល់ទាត់។

យ៉ាងណាវិញ នៅមួយរយ:ចុងក្រោយនេះ​ Marco Asensio ហាក់មិនសូវជាប់ជម្រើស ១១នាក់ដំបូងឡើយ ឲ្យក្រុម Real Madrid ។ តែក្រោយពី Asensio ប្រកាសគោលជំហរ ពីការចាកចេញពី Real Madid ប្រសិមបើ Eden Hazard មកកាន់ Real Madtid នោះ បានធ្វើឲ្យក្រុមអធិរាជសអេស្ប៉ាញមួយនេះ ចាប់ផ្តើមគិតជាថ្មី។

ដូច្នេះហើយ ក្រុម Real Madrid នឹងមិនបន្តទិញយក Eden Hazard ឡើយ ដើម្បីផ្តល់ឱកាសឲ្យ Marco Asensio ថាងកេរ្តិ៍ឈ្មោះបន្ត​ទៀត ក្នុងពិភពបាល់ទាត់។

មតិយោបល់