Post News Media ព័ត៌មានកីឡា អ្នកចាត់ការក្...

អ្នកចាត់ការក្លិប វិសាខា ថានឹងនាំយកកីឡាករកូរ៉េខាងជើង ៥រូប

នៅក្នុងការផ្សាយផ្ទាល់កម្មវិធីកីឡា របស់ស្ថានីយទូរទស្សន៍ BTV News លោក ហុក សុចិត្រា ដែលជាអ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់វិសាខា បាននិយាយថា ក្លិបនឹងនាំចូលនូវកីឡាករបរទេសញ្ជាតិកូរ៉េខាងជើង ៥នាក់ សម្រាប់រដូវកាល២០១៨ ខាងមុខនេះ។

កីឡាករដែលនឹងនាំយកមកចូលរួមជាមួយក្លិបដែលទើបឡើងមកលីគកំពូលនេះ អាចជាកីឡាករកូរ៉េខាងជើង របស់ ក្រសួងការពារជាតិ ដែលទើបតែបញ្ចប់កិច្ចសន្យាជាមួយក្លិបនេះ ខណ:កីឡាករ១រូបទៀតពុំទាប់មានការបញ្ជាក់ឲ្យដឹងនៅឡើយទេ៕

Loading...