នេះគឺជារឿងដ៍ល្អមួយ សម្រាប់ក្រុម FC Barcelona បន្ទាប់ពីខ្សែបម្រើប្រយុទ្ធតម្លៃថ្លៃជាងគេក្នុងក្លិប Osmane Dembele អាចវិលមកកាន់ទីលានហ្វឹកហាត់ ត្រៀមប្រកួត Copa Dey Rey ជាមួយក្រុម Celta Vigo យប់នេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា កីឡាករវ័យក្មេងបារាំង Ousmane Dembele អាចចូលលេងបានវិញហើយ ឲ្យក្រុម Barcelona បន្ទាប់ពីរងរបួសរយ:ពេល ៤ខែកន្លងមក។ Dembele ត្រូវបានក្រុម Barcelona នាំយកមកកាលពីរដូវក្តៅ ក្នុងតម្លៃជាង ១០០លានផោន ដើម្បីជំនួសតំណែងរបស់ Neymar ដែកបានចាកចេញទៅកាន់ក្រុម Paris Saint Germain ។
យ៉ាងណាវិញ Dembele បានបង្ហាញខ្លួនឲ្យក្រុម Barcelona បានត្រឹម ៣ប្រកួតប៉ុណ្ណោះ ដោយមិនទាន់មានឱកាសរកគ្រាប់បាល់បាន១គ្រាប់ផង ក៍រងរបួសរហូតមកទល់នឹងរដូវរំហើយនេះ។ យ៉ាងណាវិញ Ousmane Dembele អាចចូលមកកាន់ទីលានហ្វឹកហាត់បានយ៉ាងប្រសើរវិញហើយ ស្របពេលដែលរបាយការណ៍ខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា ក្រុម Barcelona នឹងដាក់ Dembele ឲ្យលេងយប់នេះ ទល់នឹងក្រុម Celta Vigo ក្នុងពានរង្វាន់ Copa Dey Rey ។
ដូច្នេះហើយ Ousmane Dembele បានវិលមកកាន់ទីលានវិញហើយ ស្របពេលដែលកីឡាករវ័យក្មេងស្បែកខ្មៅរូបនេះ ត្រូវបានគេជឿជាក់ថា នឹងក្លាយជា Neymar ថ្មី របស់ក្រុម Barcelona ជាក់ជាមិនខាន។
មតិយោបល់