Post News Media ព័ត៌មានកីឡា ថា Bale លក់ចុ...

ថា Bale លក់ចុះ ដល់ថ្នាក់ Kroos ម្នាក់ទៀតដូចមិនសមឡើយ

មិនត្រឹមតែលក់ខ្សែប្រយុទ្ធវែល​ Gareth Bale ចេញឡើយ ក្រុម​ Real Madrid កំពុងតែមានគម្រោងលក់ Toni Kroos មួយរូបទៀត ដើម្បីប្រមូលលុយទិញយក Neymar ពីក្រុម Paris Saint Germain។

នេះបើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ក្រុម​ Real Madrid នឹងទិញយកខ្សែប្រយុទ្ធប្រេស៊ីល Neymar ឲ្យបាននៅរដូវក្តៅក្រោយនេះ បើទោះបីជា Paris Saint Germain ព្យាយាមបដិសេធ មិនលក់​កីឡាកររូបនេះក៍ដោយ។ ជាការពិតណាស់ គម្រោងរបស់ Real Madrid បានត្រៀមរួចហើយ ក្នុងការលក់ Gareth Bale ចេញ ដោយទិញយក Harry Kane មកវិញ។

ក៍ប៉ុន្តែ តាមរយ:ប្រភពខាងលើនេះ Real Madrid នឹងលក់ចេញ ខ្សែបម្រើអាឡឺម៉ង់ដ៍ឆ្នើម Toni Kross មួយរូបទៀត ដើម្បីប្រមូលលុយទិញ Neymar នៅរដូវក្តៅ​ក្រោយ។ ការសម្រេចចិត្តបែបនេះ អាចជាបញ្ហាធំមួយរបស់ Real Madrid ព្រោះថា មិនត្រឹមតែលក់ Gareth Bale និង Toni Kroos ឡើយ Real Madrid ប្រឈមនឹងការ​បាត់បង់ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មួយរូបទៀត​ ព្រោះថាតារាដ៍ឆ្នើមរូបនេះ​ ហាក់មិនពេញចិត្ត​ចំពោះវត្តមានរបស់ Neymar មកកាន់ Real Madrid ឡើយ។ ក៍ប៉ុន្តែ បើក្រឡេកមើលទៅលោក Florentino Perez វិញ ហាក់ពេញចិត្តនឹងការនាំយក Neymar យ៉ាងខ្លាំងដោយមិនខ្វល់ពីការមិនសប្បាយចិត្តរបស់កីឡាករ​ក្នុងក្រុមឡើយ​។

ដូច្នេះហើយ ក្រុម Real Madrid ច្បាស់ណាស់នាំយក Neymar នៅរដូវកាលក្រោយ ខណ: Gareth Bale និង Toni Kroos សុទ្ធសឹងស្ថិតក្នុងបញ្ជី​លក់ចេញរបស់ Real Madrid ។

Loading...