ព័ត៌មានកីឡា

Man Utd ទម្រាំរកគ្រាប់បាល់បាន ត្រូវរង់ចាំដល់ចុងម៉ោង

ក្រុមបីសាចក្រហម Manchester United អាចបន្តឡើងទៅកាន់វគ្គបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍ FA Cup ក្រោយពីបានទម្លាក់ក្រុម Derby Country ក្នុងលទ្ធផល ២-០ យប់មិញនេះ។

ថ្វីបើជួបក្រុម ដែលមកពីលីគទាបមួយនៅអង់គ្លេសមែន តែក្រុមបីសាចក្រហម Manchester United ហាក់ដូចជាមិនងាយស្រួលឡើយ ក្នុងការយកឈ្នះក្រុម Derby Country ។ ជាក់ស្តែងណាស់ ទម្រាំតែអាចរកគ្រាប់បាល់យកឈ្នះបាន​នោះ Man Utd ត្រូវរង់ចាំរហូតដល់ទៅចុងម៉ោងនៃតង់ទី២ ទើបអាចស៊ុតបាន ២គ្រាប់ផ្ទួនៗ ទម្លាក់ក្រុម Derby Country ត្រឹមវគ្គនេះ។ ២គ្រាប់របស់ក្រុម​បីសាចក្រហម Manchester United រកបានដោយខ្សែបម្រើ Jesse Lingard នៅនាទីទី៨៤ និងខ្សែប្រយុទ្ធ Romelu Lukaku នៅម៉ោងគ្រោះថ្នាក់បំផុត​នាទីទី ៩០។

យ៉ាងណាវិញ Man Utd ត្រូវឡើងបន្តទៅកាន់វគ្គបន្ទាប់ទៀត ជាមួយក្រុមហង្សក្រហម Liverpool ដដែលបានទម្លាក់ Everton ក្នុងថ្ងៃជាមួយ​គ្នា ខណ:ក្រុមជាច្រើនផ្សេងទៀត​ ត្រូវរង់ចាំអ៊ុតមើលយប់នេះ និងស្អែក ដើម្បីអាចដឹងច្បាស់ថា ក្រុមណាមួយដែលបន្តដំណើរទៅមុខទៀត។

https://www.youtube.com/watch?v=p9zR0rWA2Sk

មតិយោបល់