ព័ត៌មានកីឡា

Liverpool ៖ បើ Barcelona ចង់បាន Coutinho ត្រូវចំណាយលើសពី ១៤០លានផោន

ក្រុមហង្សក្រហម Iiverpool ថ្វីដ្បិតតែមានបំណងលក់​កីឡាករ Philippe Coutinho ទៅឲ្យក្រុម Barcelona ក៍ដោយ តែបានទាមទារតម្លៃខ្លួនច្រើនជាង ១៤០លានផោន ពីក្រុម Barcelona ។

នេះបើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Liverpool ចង់ឲ្យក្រុម Barcelona ចំណាយច្រើនជាងតម្លៃដែលពួកគេផ្តល់ឲ្យនៅពេលនេះ។ ជាក់ស្តែងណាស់ ក្រុម Barcelona បានសម្រេចផ្តល់តម្លៃ​ខ្លួនប្រមាណជា ១៣០លានផោន សម្រាប់ទិញយក Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ។​ ម្យ៉ាងវិញទៀតនោះ Barcelona អាចនឹងឡើងតម្លៃខ្លួនដល់ ១៤០លានផោន ប្រសិនបើ Liverpool នៅតែសូញសាញ ក្នុងការលក់កីឡាករប្រេស៊ីលរូបនេះ។

យ៉ាងណាវិញ Liverpool នៅតែបន្តការទាមទារខ្ពស់ ដដែល ដោយចង់ឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ ផ្តល់តម្លៃខ្លួនច្រើនជាង ១៤០លានផោន ពោលគឺត្រូវចំណាយ ១៦០លានផោន ដូចដែល Barcelona ធ្លាប់ផ្តល់ឲ្យកាលពីរដូវក្តៅកន្លងមក ប្រសិនបើចង់បាន Coutinho នៅខែមករាខាងមុខនេះ។ ក៍ប៉ុន្តែ បើតាមប្រភពខាងលើនេះ ក្រុម Barcelona ហាក់មិនសូញសាញ នឹងលក្ខខ័ណ្ឌនេះឡើយ ព្រោះថាពួក​គេមានបំណងចង់នាំយក Coutinho ឲ្យបានដោយមិន​ខ្វល់ពីតម្លៃខ្លួនរបស់កីឡាករប្រេស៊ីលរូបនេះឡើយ។

ដូច្នេះហើយ ក្រុមហង្សក្រហម​ Liverpool នឹងធ្វើការទាមទារ តម្លៃខ្លួនខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho ច្រើនជាង១៤០លានផោន ដើម្បីឲ្យ​ក្រុម Barcelona ពិបាកក្នុងការទិញយ Coutinho ពី Liverpool ។

មតិយោបល់