ព័ត៌មានកីឡា

Man City វាយបកទម្លាក់ក្រុម Burnley

ក្រុម Manchester City នៅតែធ្វើបានយ៉ាងល្អ ដោយបន្តមកទម្លាក់ក្រុម Burnley ក្នុងព្រឹត្តិការណ៍ FA Cup យប់មិញនេះ ដោយវាយបកបំបាក់ ក្នុងលទ្ធផល ៤-១ វិញ។

ថ្វីបើតង់ទី១ ក្រុម Burnley បាននាំមុខក្រុម Manchester City ១-០ មុនក៍ដោយដែលជាការស៊ុតរបស់កីឡាករ Ashley Barnes នៅនាទីទី២៥ តែក្រុម Manchester City នៅតែរក្សាភាពខ្លាំងរបស់ពួកគេបានវិញ​ដដែល។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Manchester City បានវាយបកយ៉ាងខ្លាំងក្លា ដោយអាចរកគ្រាប់បាល់បាន ៤គ្រាប់មកវិញ តាមរយ:ការស៊ុតរបស់ខ្សែប្រយុទ្ធឆ្នើម Sergio Aguero ​២គ្រាប់ ស៊ុតបាននៅ​នាទីទី៥៦ និង ៥៨, Leroy Sane នៅនាទីទី៧១ និង Bernardo Silva នៅនាទីទី ៨២ ។ តាមរយ:ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Manchester City បន្តទៅកាន់ការប្រគួតវគ្គបន្តទៀត ខណ:ក្រុម Burnley ត្រូវចាកចេញពី ព្រឹត្តិការណ៍ FA Cup នេះ។

គួរបញ្ជាក់ផងដែរថា ក្រុម Manchester City ក្នុងរដូវកាលនេះ សម្រាប់ការលេងនៅអង់គ្លេស​ គឺពួកគេមិនទាន់ចាញ់ ការប្រកួត​ណាមួយនៅឡើយទេ ទាំង Premier League, FA Cup និង Caraboa Cup ដែលនេះបង្ហាញឲ្យឃើញថា Manchester City កំពុងតែក្លាយជាក្រុមកំពូលមួយរបស់អង់គ្លេស ដែលមិនទាន់ស្គាល់ពាក្យថាចាញ់​​ម្តងណាឡើយ។

https://www.youtube.com/watch?v=MJ3K-yKdWdQ

មតិយោបល់