Post News Media ព័ត៌មានកីឡា Costa ត្រឹម ៦...

Costa ត្រឹម ៦នាទី ស៊ុត ១ កាតក្រហម១

នេះគឺជារឿងដែលមិនគួរឲ្យជឿឡើយ សម្រាប់ខ្សែប្រយុទ្ធ Diego Costa ដែលទើបផ្លាស់ទៅកាន់ក្រុម Atletico Madrid នាពេលថ្មីៗនេះ ដោយត្រឹម៦នាទីី ពោលចាប់ពីនាទីទី៦២-៦៨ មានរឿងគួរឲ្យចាប់អារម្មណ៍ពីបានកើតឡើង។

ជាក់ស្តែងណាស់ ក្នុងការប្រគួតជាមួយក្រុម Gatafe យប់មិញនេះ Diego Costa បានលេងក្នុងជម្រើសដំបូងក្នុងការបង្ហាញខ្លួនជាលើកទី២ ឲ្យក្រុម Atletico Madrid ដែលបានយកឈ្នះក្នុងលទ្ធផល ២-០ ។ យ៉ាងណាវិញនោះ គ្រាប់បាល់ទី១ របស់ At. Madrid រកបានដោយការស៊ុតរបស់ Angel Correa នៅនាទីទី១៨ និង Diego Costa នៅនាទីទី ៦៨។

ក្នុងនោះដែរ រឿងដែលគួរឲ្យ​ចាប់អារម្មណ៍ សម្រាប់ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa នោះគឺ​ នៅនាទីទី៦២ Costa បានទទួលកាតលឿង ហើយរូបគេបានស៊ុតចូលនៅនាទីទី ៦៨ ស្របពេល​ដែលនៅនាទីទី៦៨ក្រោយស៊ុតចូលនោះ បានទួលកាតលឿងលើកទី២ ដែលធ្វើឲ្យ​ Costa ទទួលបានកាតក្រហម ក្នុងការប្រកួតនេះ ពោលត្រឹមតែរយ:ពេល ៦នាទី​ប៉ុណ្ណោះ ដែលកីឡាកររូបនេះ ស៊ុត១គ្រាប់ផង និងទទួលបានកាតក្រហមផង។

គួរបញ្ជាក់ផងដែរថា Diego Costa បានបង្ហាញខ្លួនឲ្យក្រុម Atletico Madrid ២ប្រកួតកន្លងមកហើយ ដោយរូបគេអាចស៊ុតបាន២គ្រាប់ ខណ:ទទួលបានកាតក្រហម ក្នុងការប្រកួតលើកទី២ ដែលនេះបង្ហាញឲ្យឃើញថា Costa នៅតែមានចារិកឆរវឆាវ មិនទាន់អាចកែបាននៅឡើយទេ។

Loading...