Post News Media ព័ត៌មានកីឡា អាំង សំអាត ផ្...

អាំង សំអាត ផ្លួលកីឡាករថៃ Yout Phu Pha ត្រឹមទឹកទី២

នៅក្នុងការប្រកួតប្រដាល់គុនខ្មែរ អ្នកប្រដាល់មកពីក្លិប តាព្រហ្មមានជ័យ អាំង សំអាត បានយកឈ្នះកីឡាករថៃ Yout Phu Pha ដោយទាត់ឲ្យរបួសជើងឆ្វេង ត្រឹមទឹកទី២ ក្នុងកម្មវិធី TV5 Knock Out Series K-Cement នាសប្តាហ៍ទី១៧ កាលពីម្សិលមិញ នៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស។

ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិនេះ ក៏មានជំនួបខ្មែរនឹងខ្មែរដែរ ដោយ កីឡាករមកពីក្លិប រាជសីហ៍ ខេត្តបន្ទាយមានជ័យ រឿម វណ្ណ: បានផ្តួល កីឡាករមកពីក្លិប នាគរាជមានជ័យ ភុន សោភ័ណ្ឌ ត្រឹមទឹកទី២ ដោយទាត់ចំពោះទឹក ខណ:ដែលនេះជាគូសងសឹក ប៉ុន្តែត្រូវទទួលបរាជ័យជាថ្មីម្តងទៀត នឹងមួយគូទៀត ជាការប្រកួតរវាង កីឡាករ លាភ សំណាង បានយកឈ្នះ​ កីឡាករ សៀវ ង៉ុយ ដោយពិន្ទុ។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១៣ សប្តាហ៍ក្រោយ គឺជាការប្រកួត វគ្គផ្តាច់ព្រ័ត្ររវាង អ៊ុំ វណ្ណេត នឹង សៅ វណ្ណា ដើម្បីដណ្តើមទឹកប្រាក់ ៤ ពាន់ដុល្លា នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ TV5 Knock Out Series K-Cement៕

អាំង សំអាត vs Yout Phu Pha

Loading...