Post News Media ព័ត៌មានកីឡា ក្រសួងការពារជ...

ក្រសួងការពារជាតិ ប្រកួតជាមួយក្រុមថ្មី ធារី ចន្ថាប៊ីន ល្ងាចនេះ

នៅថ្ងៃទី០៥ ខែមករានេះ ក្រុមជើងឯករង ក្រសួងការពារជាតិ នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Terengganu FC ​របស់ម៉ាឡេ នៃក្របខ័ណ្ឌ Malaysia Premier League ហើយក៏ជាក្លិបថ្មីរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន ផងដែរ។

ការប្រកួតនេះធ្វើឡើង នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ នាពហុកីឡដ្ខានជាតិ ដើម្បីត្រៀមខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨មកដល់ នាដើមខែមិនា ខាងមុខ ក៏ដូចជាដើម្បីធ្វើតេស្តកីឡាករមួយចំនួនផងដែរ។ ក្នុងជំនួបនេះក្រុមការងារ Post Sport នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕

Loading...