ព័ត៌មានកីឡា

Neymar២, Mbappe២, Di Maria២ លុត Rennes នៅ Franch Cup

ក្រុម Paris Saint Germain បានបនក្តីសង្ឃឹម្តឡើងទៅកាន់វគ្គបន្ទាប់ទៀត ក្រោយពីបំ​បាក់ក្រុមម្ចាស់ផ្ទះ Rennes ក្នុងលទ្ធផល ៦-១ ក្រៅដី ដែលសុទ្ធសឹងជាការស៊ុតបញ្ចូលទី​របស់តារាឆ្នើមៗ របស់ក្រុមអ្នកមានបារាំងមួយនេះ។

ជាការពិតណាស់ ៦គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ២គ្រាប់ស៊ុតបាននៅនាទីទី ៩ និងនាទីទ៧៥, ខ្សែប្រយុទ្ធប្រេស៊ីល Neymar ២គ្រាប់នៅនាទីទី ១៧ និងនាទីទី ៤៣, និងការស៊ុត២គ្រាប់របស់ខ្សែបម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria នៅនាទីទី២៣ និងនាទីទី៧៤។ ចំណែកឯក្រុម Rennes វិញ អាចវាយបកមកវិញ បានត្រឹម១គ្រាប់វិញប៉ុណ្ណោះ ដែលស៊ុតបានដោយការទាត់បាល់ ១១ម៉ែត្ររបស់កីឡករ Benjamin Bourigeaud នៅនាទីទី៦៦។ តាមរយ:លទ្ធផលនេះ បង្ហាញឲ្យឃើញថា ក្រុមអ្នកមានបារាំង Paris Saint Germain គឺជាក្រុមដ៍ខ្លាំងមួយនាពេលបច្ចុប្បន្ននេះ ដែលមិនងាយមានក្រុមណា​មួយអាចយកឈ្នះបានឡើយ នាពេលបច្ចុប្បន្ននេះ។

ម្យ៉ាងវិញទៀតនោះ នេះគឺជាការសម្ញែងឲ្យក្រុម Real Madrid បានមើលឃើញពីភាពខ្លាំងក្លារបស់ក្រុម បារាំងមួយនេះ នៅមុនការប្រកួត Champion League វគ្គ ១៦ក្រុមឈានចូលមកដល់ នៅខែក្រោយនេះ ដែលនេះគឺជាការត្រៀមខ្លួនយ៉ាងល្អ ក្នុងការទទួលក្រុមអធិរាជស Real Madrid ។

https://www.youtube.com/watch?v=i3TSLGZka9Q&spfreload=10

មតិយោបល់