Post News Media ព័ត៌មានកីឡា Barcelona បន្...

Barcelona បន្តនាំមុខដាច់នៅ Laliga

ក្រុម Barcelona នៅតែមិនទាន់ភ្លាត់ស្នៀតនៅឡើយ ដោយបន្តយកឈ្នះក្រុម Levante ក្នុងលទ្ធផល ៣-០ ដើម្បីបន្តគ្រងតំណែងកំពូលតារាង ក្នុងក្របខ័ណ្ឌ Laliga រដូវកាលនេះ បន្តទៀត។

ជាក់ស្តែងណាស់​ ការយកឈ្នះក្រុម Levante យប់មិញនេះ បានធ្វើឲ្យក្រុម Barcelona បន្តនាំមុខក្រុមលេខ២ Atletico Madrid ចំនួន ៩ពិន្ទុ​ និងនាំមុខក្រុមការពារជើងឯក Real Madrid រហូតដល់ទៅ ១៦ពិន្ទុ ( សល់១​ប្រគួតក្នុងដៃ ) ។ យ៉ាងណាវិញនោះ ៣គ្រាប់របស់ក្រុម Barcelona យប់មិញនេះ រកបានដោយ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ១គ្រាប់នៅនាទីទី១២, ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez ១គ្រាប់ ស៊ុតបាននៅនាទីទី៣៨ និងខ្សែបម្រើប្រេស៊ីល Paulinho ស៊ុតបាន១គ្រាប់នៅនាទីទី៩០ ចុងតង់ទី២ ទៅហើយនោះ។

តាមរយ:ការប្រគួតនេះ បានធ្វើឲ្យក្រុម Barcelona មិនទាន់ស្គាល់ពាក្យថាចាញ់ ការប្រគួតនៅឡើយទេ ចាប់តាំងពីបើករដូវកាលថ្មីមក​ពោលទាំង Laliga, Copa dey Rey និង Champion League ដែលមានន័យថា ក្រុមកំពូលរបស់អេស្ប៉ាញមួយនេះ កំពុងតែលេងបានយ៉ាងល្អបំផុត ក្នុងពិភពបាល់ទាត់។

ហេតុនេះហើយ ក្រុម Barcelona មានភាគរយខ្ពស់ ក្នុងការលើកពាន Laliga រដូវកាលនេះ ខណ:ក្រុម Atletico Madrid បន្តប្រជែង និងក្រុមអធិរាជស Real Madrid ហាក់ឃ្លាតឆ្ងាយពីការការពារជើងឯករដូវកាលនេះ។

Loading...