ព័ត៌មានកីឡា

Real Madrid ចាប់ផ្តើមប្រកាសសង្រ្គាមជាមួយក្រុម Barcelona ដោយដាក់តម្លៃ ១៧៧លានផោន

ក្រុមអធិរាជស Real Madrid ហាកដូចជាមិនចង់ឲ្យក្រុម Barcelona ធ្វើការដោះដូរកីឡាករដោយរលូនឡើយ ដោយក្រុមជោគជ័យច្រើនកាលពីរដូវកាលមុនមួយនេះ បានប្រជែងទិញយកខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho ជាមួយក្រុម Barcelona ។​​​

នេះបើតាមការចុះផ្សាយរបស់ Mundo Deportivo ពីបរទេសអេស្ប៉ាញបានឲ្យដឹងថា​ ក្រុម Real Marid បានដាក់តម្លៃ ១៧៧លានផោន ក្នុងការប្រជែងយក Philippe Coutinho ជាមួយក្រុម Barcelona ។ ជាក់ស្តែងណាស់​​ ការដាក់តម្លៃទិញ រហូតដល់ទៅ ១៧៧លានផោននេះដែរ ក្រុម Real Madrid មានបំណង​ចង់នាំយក Coutinho ពី ហង្សក្រហម Liverpool ឲ្យបានមុនក្រុម​ Barcelona ដែលចង់ទិញ កីឡាករប្រេស៊ីលរូបនេះ ក្នុងតម្លៃ ១៤២លានផោន។

ការចូលខ្លួនរបស់ Real Madrid មកកាន់សមរភូមិដោះដូរ​កីឡាករជាមួយក្រុម Barcelona នេះដែរ អាចធ្វើឲ្យក្រុម Real Madrid ប្រឈមមុខជាមួយនឹងការបរាជ័យទិញ​យក Philippe Coutinho ជាថ្មីម្តងទៀត ព្រោះថា តម្លៃដែល Real Madrid ដាក់ទិញនោះ ច្រើនជាងក្រុម Barcelona ប្រមាណជា ៣០លានផោនឯណោះ។ ម្យ៉ាងវិញទៀត បើទោះបីជា Barcelona អាងទៅលើខ្សែប្រយុទ្ធ Luis Suarez ដែល Liverpool ចង់ដោះដូរវិញក៍ដោយ តែ Real Madrid វិញ ក៍មាន​ Isco Alarcon និង Marcos Asensio ដែលជាទីចាប់​អារម្មណ៍របស់ក្រុមហង្សក្រហម Liverpool ផងដែរ។

ដូច្នេះហើយ រង់ចាំមើលថា តើសមរភូមិរដូវរំហើយនេះ រវាងក្រុម Barcelona និង Real Madrid ក្រុមមួយណាជាអ្នកឈ្នះ ក្នុងការទទួលបាន ខ្សែបម្រើប្រយុទ្ធ ប្រេស៊ីល Philippe Coutinho ពីក្រុមហង្សក្រហម Liverpool នោះ។

មតិយោបល់