Post News Media ព័ត៌មានកីឡា Griezmann ស្រ...

Griezmann ស្រវ៉ា Man Utd ដោយលក្ខខ័ណ្ឌមួយ

ខ្សែប្រយុទ្ធបារាំង Antoine Griezmann នឹងមិនផ្លាស់ទៅ​កាន់ក្រុម Barcelona, Real Madrid និង Paris Saint Grmain ឡើយ បន្ទាប់ពីក្រុមបីសាចក្រហម Manchester បានផ្តល់លក្ខខ័ណ្ឌ ពិសេសមួយដល់កីឡាកររូបនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Antoine Griezmann នឹងមិនចាកចេញពី​ក្រុម Atletico Madrid ឡើយនៅរដូវកាលនេះ។ ក្នុងនោះដែរ Griezmann បានសម្រេចចិត្តមកតាមលោក Jose Mourinho នៅរដូវក្តៅក្រោយនេះ ដែលមិនព្រមទៅ​កាន់ក្រុម Barcelona ឡើយ។ ការបដិសេធមិនមកចូល​រួមជាមួយក្រុម​ Barcelona នេះដែរ ដោយសារតែក្រុមបីសាចក្រហម បានផ្តល់លក្ខខ័ណ្ឌ​មួយយ៉ាងល្អ ដល់កីឡាករបារាំងរូបនេះ ដោយយល់ព្រមផ្តល់ប្រាក់ឈ្នួលដល់ Griezmann រហូតដល់ទៅ ៤០ម៉ឺនផោនក្នុង១សប្តាហ៍ ដែលមានន័យថា Antoine Griezmann នឹងក្លាយជាកីឡាករ ដែលមានតម្លៃពលកម្មប្រចាំសប្តាហ៍ខ្ពស់ជាងគេបំផុតនៅ Premier League ។

គួរបញ្ជាក់ផងដែរថា Griezmann មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមធំៗជាច្រើនដូចជា Real Madrid, Barcelona និង Paris Saint Germain សុទ្ធសឹងតែចង់បានខ្សែប្រយុទ្ធបារាំងរូបនេះ។ ប្រសិនបើ រដូវក្តៅក្រោយ Antoine Griezmann ផ្លាស់មកកាន់ Premier League មែននោះ ច្បាស់ណាស់ នឹងមិនមានកីឡាកររូបណានៅអង់គ្លេសដែលមានតម្លៃពលកម្មខ្ពស់ជាង Griezmann ឡើយ។ Antoine Griezmann បានទាមទារតម្លៃពលកម្មច្រើនជាងតម្លៃពលកម្មរបស់រូបគេ​នាពេលបច្ចុប្បន្ននេះ រហូតដល់ទៅ ១០ម៉ឺនផោន ដែលទំនងជាក្រុម Atletico Madrid មិនហ៊ានឲ្យតម្លៃពលកម្មប្រចាំសប្តាហ៍បែបនេះឡើយ។ យ៉ាងណាវិញ លោក Jose Mourinho បានសម្រេចចិត្ត ដោយហ៊ានចំណាយតម្លៃពលកម្ម ទៅតាមការចង់បានរបស់ Griezmann ពោលគឺតម្លៃ ៤០ម៉ឺនផោនក្នុង១សប្តាហ៍ ព្រមទាំងតម្លៃផ្ទេរ ៨៩លានផោនផងដែរ៕

Loading...