Post News Media ព័ត៌មានកីឡា Cavani បង្ហើប...

Cavani បង្ហើបពីមូលហេតុមិនមានវត្តមានក្នុង Franch Cup ជាមួយក្រុម Rennes

ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ​ Edinson Cavani មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីគ្រូបង្វឹកក្រុម Paris Saint Germain លោក Unai Emery មិនដាក់ឲ្យលេង​ក្នុងជំនួប Franch Cup ជាមួយក្រុម Rennes កាលពីយប់ម្សិលមិញនេះ។

បើតាមប្រភព Daily Mail ពីប្រទេសបារាំង បានឲ្យដឹងថា Edinson Cavani ពិតជាខកបំណងចំពោះការសម្រេចចិត្តរបស់​លោក Unai Emery ដែលមិនដាក់រូបគេឲ្យលេងក្នុងជំ​នួប Franch Cup ដែលក្រុម Paris Saint Germain ឈ្នះយ៉ាងភ្លូកទឹកភ្លូកដី លើក្រុម Rennes ។ ក្នុងនោះដែរ បើតាមប្រភពខាងលើដដែលនេះ បានឲ្យដឹងថា មូលហេតុ​ដែល ​​Cavani មិនត្រូវបានចូលលេង ក្នុងជំនួបខាងលើនេះ ដោយសារតែ លោក Emery បានពិន័យកីឡាករអ៊ុយរ៉ាហ្គាយរូបនេះ ដែលមកកាន់ទីលានហ្វឹកហាត់យឺតរហូតដល់ទៅ២ ថ្ងៃបន្ទាប់ពីការសម្រាកឆ្លងឆ្នាំថ្មីកន្លងមក។

ជាការពិតណាស់ លោក Emery បានកោះហៅកីឡាករឲ្យមក្វឹកហាត់ត្រៀមតាំងពីថ្ងៃពុធ ខណ: Cavani បានមកកាន់ការហ្វឹកហាត់វិញ នៅថ្ងៃសុក្រ ដែលធ្វើឲ្យលោក Umery មិនសប្បាយចិត្តឡើយ។ មិនត្រឹមតែ Cavani ម្នាក់នោះទេ សូម្បីតែ Javier Pastore ក៍ជាប់បម្រាមរបស់លោក Emery ដែរបន្ទាប់កីឡាកររូបនេះ មកកាន់ទីលានយឺតជាង Cavani ទៀត។ យ៉ាងណាវិញ Cavani បានសរសេរក្នុងសារតាមបណ្តាញសង្គមថា ” ខ្ញុំពិតជាសោកស្តាយចំពោះ ការអវត្តមាននេះ ខ្ញុំចង់សម្រាក​ក្នុងឱកាសឆ្នាំថ្មីឲ្យបានយូរជាមួយគ្រួសារ ជាហេតុធ្វើឲ្យខ្ញុំទទួល​ពិន័យបែបនេះ “។

គួរបញ្ជាក់ផងដែរថា Kylian Mbappe, Neymar និ Angel Di Maria ចែកគ្នាស៊ុតម្នាក់២គ្រាប់ យ៉ាងរំភើយ ខណ: Edinson Cavani វិញ ត្រូវអង្គុយមើលការស៊ុតយ៉ាងអស្ចារ្យរបស់ពួកគេ នៅខាងក្រៅវិញ។

Loading...