ព័ត៌មានកីឡា

Fred រង់ចាំទូរស័ព្ទរបស់លោក Pep Guadiola យ៉ាងអន្ទះអន្ទែង

ខ្សែបម្រើប្រេស៊ីល Fred របស់ក្រុម Shakhtar Donetsk កំពុងតែអន្ទះអន្ទែងយ៉ាងខ្លាំង ក្នុងការរង់ចាំទទួលការទូរស័ព្ទហៅរបស់លោក Pep Guadiola ។

នេះបើតាមការចុះផ្សាយរបស់ Manchester Evening បានឲ្យដឹងថា បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ ពីលោក Pep Guadiola ក្នុងការនាំយកទៅកាន់​ Manchester City នោះ បានធ្វើឲ្យខ្សែបម្រើប្រេស៊ីល Fred មានការសប្បាយចិត្តយ៉ាងខ្លាំង។ ក្នុងនោះដែរ Fred កំពុងរង់ចាំ ការទូរស័ព្ទមកកាន់រូបគេ ពីសំណាក់លោក Pep Guadiola ដើម្បីទាក់ទងរូបគេ ឲ្យទៅចូលរួមជាមួយក្រុម Man City ។

ជាការពិតណាស់ លោក Pep Guadiola មានការចាប់អារម្មណ៍លើ Fred តាំងពីជំនួប UEFA Champion League វគ្គចែកពូលកន្លងមក ដែល Shakhtar Donetsk បានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ២-១ ។ យ៉ាងណវិញ​នោះ Fred មានការសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការចាប់​អារម្មណ៍របស់លោក Pep នេះ ដោយកីឡាករវ័យ២៤ឆ្នាំ​រូបនេះ មិនចង់ឲ្យឱកាសក្នុងការផ្លាស់ទៅកាន់ក្រុម Manchester City នៅខែមករាខាងមុខនេះរំលងផុត​ឡើយ។

យ៉ាងណាវិញនោះ ខាងលោក Pep Guadiola នៅមិនទាន់ឆ្លើយឆ្លង ក្នុងបញ្ហានេឡើយ ដោយលោកកំពុងមមាញឹកក្នុងការស្វែងរកខ្សែការពារ​បន្ថែម​ខណ:បម្រើវិញ អ្នកចាត់ការក្រុម Manchester City រូបនេះ នៅមិនទាន់មានតម្រុយក្នុងការនាំយកឡើយ។

មតិយោបល់