ព័ត៌មានកីឡា

Pahang FA បន្តប្រកួតមិត្តភាពចុងក្រោយនាប្រទេសថៃ​ ល្ងាចនេះ

ក្លិបថ្មីរបស់ ចាន់ វឌ្ឍនាកា នៅម៉ាឡេសុី Pahang FA នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំចុងក្រោយ ជាមួយក្រុមលីគកំពូលកូរ៉េខាងត្បូង Gyeongnam FC នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នាទីលានហ្វឹកហាត់ Muangthong United Training Centre ប្រទេសថៃ វេលាម៉ោង ៥:០០ នាទីល្ងាច ម៉ោងនៅកម្ពុជា។

នៅពីរប្រកួតទេសចរណ៍របស់ ក្រុម Pahang FA កន្លងមកក្នុងប្រទេសថៃ សុទ្ធតែទទួលបានជោគជ័យ ដោយឈ្នះ Muangthong United B ៣ទល់១ និងបន្តឈ្នះ Air Force United FC ដោយលទ្ធផល ៤ទល់១។ វឌ្ឍនាកា អាចនឹងអវត្តមានក្នុងជំនួបនេះ ដោយសារតែបញ្ហារបួស កាលពីប្រកួតលើកមុន៕

មតិយោបល់