ព័ត៌មានកីឡា

រដូវកាល ២០១៨ លីគកំពូលកម្ពុជានូវតែមានសមាជិកចំនួន ១២ក្រុម ដដែល

សហព័ន្ធបាល់ទាត់កម្ពុជា បានធ្វើការប្រជុំកាលពីម្សិលមិញ ដោយតម្រូវឲ្យមាន ក្រុមចំនួន១២ ធ្វើការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨ ដដែល នឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែមិនា ដល់ថ្ងៃទី៣០ ខែកញ្ញា ២០១៨។

សម្រាប់សមាជិកទាំង១២នោះរួមមាន៖ បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ, វេស្ទើនភ្នំពេញ, អគ្គិសនីកម្ពុជា, អាសុីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ និង វិសាខា។

សូមបញ្ជាក់ថា ក្រុមដែលត្រូវធ្លាក់ទៅលីគទី២ មានដូចជា មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (សុីម៉ាក់) នឹង គិរីវង់សុខសែនជ័យ ខណ:ដែលក្រុមឡើងទៅលីគកំពូលជំនួសវិញ សូលទីឡូអង្គរ និង វិសាខា៕

មតិយោបល់