ព័ត៌មានកីឡា

ចុងសប្តាហ៍នេះ Man City នាំយក Sanchez បានហើយ

ក្រុមបាល់ទាត់កំពូលតារាង Premier League មេឃខៀវ Manchester City បានត្រៀមបន្ថែមកម្លាំងប្រយុទ្ធមួយ​រូបទៀតហើយ ដែលផ្លូវការណ៍ក្រុមមួយនេះ នឹងនាំយកមក​នៅចុងសប្តាហ៍នេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា លោក Pep Guadiola ទទួលបានជោគជ័យហើយ ក្នុងការនាំយក អតីតកូនក្រុម​របស់លោក Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal នៅសប្តាហ៍នេះ។ ក្នុងនោះដែរ លោក Pep បានចំណាយទឹកប្រាក់ត្រឹម ២០លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធឈីលីរូបនេះ ខណ: Sanchez នឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ចំនួន ២៥ម៉ឺនផោន។

លោក Pep បានអះអាងថា Sanchez នឹងមកជួយក្រុម​ក្នុងពេលកង្វះខ្សែប្រយុទ្ធសំខាន់ បន្ទាប់ពី Gabriel Jesus មិនទាន់ជានៅឡើយនោះ ដែលកត្តានេះអាចឲ្យ Alexis Sanchez មានឱកាសបង្ហាញខ្លួនក្នុងក្រុមបានច្រើនផង​ដែរ។ Alexis Sanchez ត្រូវបានទម្លាយឲ្យដឹងថា ដំបូងឡើយកីឡាករវ័យ២៩ឆ្នាំរូបនេះ ចង់ផ្លាស់ទៅ Paris Saint Germain តែបន្ទាប់ពី Gabriel Jesus រងរបួសរួមនឹង លោក Pep Guadiola ដាក់ការចាប់អារម្មណ៍ កាន់តែខ្លាំងនោះ បានធ្វើឲ្យ Sanchez ប្តូរគំនិតទៅកាន់បារាំងវិញ។

ដូច្នេះហើយ នៅចុងសប្តាហ៍នេះ Alexis Sanchez នឹងផ្ទេរជាផ្លូវការណ៍ទៅកាន់ក្រុម Manchester City ហើយ ដោយទទួលបានប្រាក់ឈ្នួល ២៥ម៉ឺនផោនក្នុងមួយ​សប្តាហ៍ ក្នុងតម្លៃផ្ទេរពី Arsenal ២០លានផោន។

មតិយោបល់