ព័ត៌មានកីឡា

Arsenal ត្រៀមនាំយក កីឡាករអាហ្សង់ទីន​ ពីក្រុម Boca Juniors

លោក Arsene Wenger បានសម្រេចចិត្តក្នុងការនាំយក​កីឡាករស្លាបអាហ្សង់ទីន ពីក្រុម Boca Juniors ក្នុងរដូវរំ​ហើយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ TyC Sports ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមចរចារទិញយកកីឡាករ Cristian Pavon ពីក្រុម Boca Juniors ។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា លោក Arsene Wenger បានឲ្យតម្លៃផ្តាច់កុងត្រាកីឡាករអាហ្សង់ទីនរូបនេះ ចំនួន ២៧លានផោន ខណ:ការផ្លាស់ប្តូរអាចកើតមានឡើងក្នុង​ពេលដ៍ខ្លីខាងមុខនេះ។

Pavon គឺជាតួអង្គដ៍សំខាន់ ក្នុងការជួយក្រុម Boca Juniors ឲ្យឈ្នះពាន នាពេលកន្លងមក ជាហេតុធ្វើឲ្យកីឡាករវ័យ២១ឆ្នាំរូបនេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងនោះដែរ លោក Arsene Wenger ចង់បានកីឡាកររូបនេះ មកកាន់ក្លិបយ៉ាងខ្លាំង ដើម្បីយកមកពង្រឹងតំបន់ស្លាប​ ដែលក្លិបអង់គ្លេសមួយនេះ កំពុងត្រូវការជាចាំបាច់។ ហើយអ្វី ដែលសំខាន់បំផុត សម្រាប់ក្រុមកាំភ្លើងធំ Arsenal នៅពេលនេះ គឺត្រូវធ្វើយ៉ាងណា ធានាកៅអី Champion League រដូវកាលក្រោយ បើសិនជាឆ្នាំនេះ មិនឈ្នះ Europa League ទេនោះ ហើយមិនអាចដឹកនាំ​ក្លិបឲ្យមានកៅអី Champion League ច្បាស់ណាស់តំណែងរបស់លោក Arsene Wenger នឹងមិនគង់វង្សឡើយ។

ដូច្នេះហើយ Cristian Pavon អាចនឹងក្លាយជាកម្លាំងដ៍សំខាន់ក្នុងការជួយក្រុម កាំភ្លើងធំ Arsenal ឲ្យរក្សាតំណែងរបស់លោក Arsene Wenger បាននៅរដូវកាលក្រោយទៀត។

មតិយោបល់