Post News Media ព័ត៌មានកីឡា គ្រូព្រះខ័នរា...

គ្រូព្រះខ័នរាជស្វាយរៀង ថានឹងនាំយកកីឡាករខ្មែរក្នុងស្រុកមកពង្រឹងក្លិប នៅរដូវកាល២០១៨

យោងតាមការសាកសួរដោយផ្ទាល់ពី លោក សំ វ៉ាន់ដេត គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀងផ្ទាល់ នាកីឡដ្ឋាន ISPP បាននិយាយថា នៅមុនរដូវកាល ២០១៨ មកដល់ «ខ្ញុំនឹងនាំយកកីឡាករខ្មែរ ២ទៅ៣ នាក់ ដែលកំពុងប្រកបអាចជីពនៅក្នុងស្រុកខ្មែរ ជាមួយក្លិបនៅលីគកំពូលកម្ពុជា»។

នៅមុខរដូវកាល ២០១៨ ចាប់ផ្តើម ព្រះខ័នរាជស្វាយរៀង កំពុងតែមមាញឹកក្នុងការស្វែងរកកីឡាករមួយចំនួនមកពង្រឹមក្រុម ស្របពេលដែលកីឡាករបរទេស កាលពីឆ្នាំចាស់ បានចាកចេញអស់ទៅហើយនោះ។ ខណ:ដែលបច្ចុប្បន្នក្លិប​កំពុងតែធ្វើតេស្តជាមួយកីឡការបរទេសមួយចំនួន ដូចជា KATO RYO, DURU KINGSLEY AMAMCHUKWU, OZAKI HIDETO, KOBAYHI DAISUKI, MASAKI IINUMA, KADOMA RYO, YUTA SUZUKI(ភ្នំពេញក្រោន) ដែលសុទ្ធតែជាកីឡាករជប៉ុន មានតែ ANOZIE VITALIS CHUKWUTUODA ម្នាក់ប៉ុណ្ណោះដែលជាកីឡាករនីហ្សេរីយ៉ា។ ចំណែកឯកីឡាករខ្មែរដែល នឹងនាំចូលកំពុងប្រកបអាជីពក្នុងស្រុក ប៉ុន្តែមិនទាន់អាចបង្ហាញនៅឡើយទេ។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បានលើកពានរង្វាន់សម្ដេច ហ៊ុន សែន ជាលើកទី៤ ពោលគឺនៅឆ្នាំ ២០១១, ២០១២, ២០១៥ និងឆ្នាំ ២០១៧ ដែលនេះជាពានរង្វាន់អនុញ្ញាតិឲ្យតែកីឡាករខ្មែរចូលប្រកួត៕

Loading...