ព័ត៌មានកីឡា

Bakambu ក្លាយជាកីឡាករអាហ្វ្រិកដែលមានតម្លៃខ្លួនផ្ទេរ​ថ្លៃជាងគេបំផុត

ខ្សែប្រយុទ្ធកុងហ្គោ Cedric Bakambu បានក្លាយជាកីឡាករអាហ្វ្រិកដំបូងគេ ដែលមានតម្លៃផ្ទេរខ្ពស់ជាងគេបំផុតបន្ទាប់ពីផ្លាស់ចេញពី​ក្រុម Villarreal របស់អេស្ប៉ាញទៅកាន់ក្រុម Beijing Guoan របស់ប្រទេសចិន។

យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Cedric Bakambu បានផ្លាស់ពីក្រុម Villarreal ទៅកាន់ក្រុម Beijing Guoan ក្នុងតម្លៃ ៦៥លានផោន នឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ចំនួន ៣០៧០០០ផោន។ តាមរយ:តម្លៃផ្ទេរនេះ បានធ្វើឲ្យ Bakambu ក្លាយជាកីឡាករអាហ្វ្រិក ដែលមានតម្លៃខ្លួន​ខ្ពស់ជាងគេ ពោលច្រើនជាង Mohamed Salah ដែលផ្លាស់ពី Roma ទៅកាន់ Liverpool ត្រឹម ៣៩លានផោន និង Neby Keita ដែល Liverpool ត្រៀមទិញពី RB Leipzig ក្នុងតម្លៃ ៤៨លានផោន។

គួរបញ្ជាក់ផងដែរថា Cedric Bakambu ចាប់ផ្តើប្រកបអាជីពដំបូងនៅក្រុម Sochaux របស់បារាំងដោយបង្ហាញខ្លួនបាន ១០៧ ប្រកួត ស៊ុតបាន ២១គ្រាប់ក្នុងរយ:ពេល ៤រដូវកាល ហើយផ្លាស់ទៅក្រុម​នៅតួគី​ Bursaspor ក្នុងតម្លៃ ១,៥លានផោនកាលពីឆ្នាំ២០១៤ បន្ទាប់មកផ្លាស់មកក្រុម Villarreal នៅឆ្នាំ ២០១៥ ក្នុងតម្លៃ ៦,៥លានផោន និងចុងក្រោយនេះ ផ្លាស់ទៅកាន់ក្លិប Beijing Guoan ក្នុងតម្លៃ ៦៥លានផោន។

ខាងក្រោមនេះ ជាតម្លៃខ្លួនកីឡាករអាហ្វ្រិកទាំង៥រូបដែលមានតម្លៃខ្លួនថ្លៃ​ជាងគេ៖
១. Cedric Bakambu ៦៥លានផោន
២. Mohamed Salah ៣៩លានផោន
៣. Sadio Mane ៣៤លានផោន
៤. Eric Bailly ៣០លានផោន
៥. Islam Slimani ២៨លានផោន

មតិយោបល់