Post News Media ព័ត៌មានកីឡា Mike Ott ទៅចូ...

Mike Ott ទៅចូលរួមជាមួយបងប្រុស Manny នៅក្រុមជើងឯកហ្វីលីពីន នារដូវកាលថ្មីនេះ

ក្លិបនេះបានប្រកាសកាលពីថ្ងៃពុធ ថាកីឡាករ Mike Ott ដែលកូនកាត់ហ្វីលីពីន-អាឡឺម៉ង់នឹងផ្លាស់ទៅលេងនៅ Ceres-Negros FC នារដូវកាលថ្មី ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើវេបសាយផ្លូវការរបស់ក្លិប Ceres -Negros បានសរសេរថា៖ “Ceres -Negros FC បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាលើកីឡាករ Mike Rigoberto Ott សម្រាប់រដូវកាល ២០១៨ ខាងមុខនេះ។ ជាមួយនឹងការចុះហត្ថលេខានេះកីឡាករ Ott នឹងមានឱកាសលេងជាមួយបងប្រុសខ្លួន Manny ដែលជាកីឡាករសំខាន់នៅក្លិបហ្វីលីពីននេះ តាំងពីឆ្នាំ ២០១៤ មក។

កីឡាករវ័យ 22 ឆ្នាំរូបនេះ ទទួលបានបទពិសោធន៏លេងនៅក្នុងប្រទេសអាឡឺម៉ង់ ជាមួយ FC Nuremberg II នៅប្រទេសអាឡឺម៉ង់ ពីឆ្នាំ ២០១៤-២០១៧ និង TSV 1860 Munich II ពីឆ្នាំ ២០១២-២០១៤ ។ កាលពីរដូវកាលមុន Ott បានលេងឱ្យក្លិបបាល់ទាត់ Angthong ប្រទេសថៃ ក្នុងក្របខ័ណ្ឌ Thai League 2 ដែលស៊ុតបញ្ចូលទីបាន ៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ២១ លើក៕

Loading...