ព័ត៌មានកីឡា

Real Madrid កាន់តែអស់ឱកាសឈ្នះពានមែនទែនហើយ

ក្រុមអធិរាជស Real Madrid បើមិនរុះរើកីឡាករចោលខ្លះទេ​​ នោះក្លិបយក្សអេ​ស្ប៉ាញមួយនេះ អាចប្រឈមមុខនឹងហនិភ័យជាក់ជាក់ជាមិនខាន ព្រោះថា Real Madrid នៅពេលនេះ លេងធ្លាក់ទម្រង់យ៉ាងខ្លាំង។

ជាក់ស្តែងណាស់ ក្នុងការបើកទ្វារ Santiago Bernabeu យប់មិញនេះ ក្រុម Real Madrid ត្រូវបានក្រុមភ្ញៀវ Villarreal យកឈ្នះ ១-០ ដែលជាការស៊ុតគ្រាប់បាល់ចុងម៉ោង។ ១គ្រាប់របស់ក្រុម Villarreal ស៊ុតបាននៅនាទីទី ៨៧ ទៅហើយ តាមរយ:ការស៊ុតរបស់កីឡាករ Pablo Fornals ។ ការលេងមិនល្អរបស់ Real Madrid បែបនេះ បានធ្វើឲ្យ ក្រុមជើងឯកចាស់មួយនេះ ឈរចំណាត់ថ្នាកមលេខ៤ ក្នុងតារាង ដោយតាមពី​ក្រោយក្រុមកំពូលតារាង Barcelona ដល់ទៅ ១៦ពិន្ទុ ។

ម្យ៉ាងវិញទៀតនោះ ប្រសិនបើ Real Madrid នៅតែបន្តលេងមិនល្អបែបនេះនោះ ក្រុមសម្បូរទៅ​ដោយកីឡាកតរថ្លៃៗ និងឆ្នើមៗមួយនេះ មិនត្រឹមតែរបូតពាន Laliga ប៉ុណ្ណោះទេ ពួកគេអាចប្រឈមនឹងរបូត Champion League រដូវកាលក្រោយទៀត ស្របពេលដែល​ Villarreal និង Sevilla មានពិន្ទុ ប្រដេញគ្នា តិចតួចបំផុត។

ដូច្នេះហើយ ក្រុម Real Madrid ត្រូវប្រឹងប្រែងឲ្យខ្លាំងបំផុត ដើម្បីធានាកៅអី Champion League ឆ្នាំក្រោយ ខណ: Laliga ដូចជាអស់ឱកាសទៅហើយ។


https://www.youtube.com/watch?v=mgPGgq6Dukk

មតិយោបល់