Post News Media ព័ត៌មានកីឡា Real Madrid រ...

Real Madrid រកបានអ្នកជំនួស Zidane ហើយ

ក្រុមអធិរាជស Real Madrid កំពុងតែត្រៀមបណ្តេញ​លោក Zinedine Zidane ចេញពីតំណែងហើយ ប្រសិនបើគ្រូបង្វឹកបារាំងរូបនេះ មិនអាចដឹកនាំ Real Madrid ឲ្យល្អប្រសើរដូច២រដូវកលកន្លងមកទេនោះ។

ជាក់ស្តែងណាស់ ពើតាមការចុះផ្សាយរបស់កាសែត Marca បានឲ្យដឹងថា ក្រុម Real Madrid បានសម្លឹងឃើញលោក Joachim Loew មកដឹកនាំ Real Madrid ជំនួសលោក Zidane នៅរដូវកាលក្រោយ​នេះ។ ជាក់ស្តែងណាស់ បន្ទាប់ពីចាញ់ក្រុម Villarreal រួចមក បានធ្វើឲ្យ Real Madrid ប្រឈមមុខយ៉ាងខ្លាំង ទាំងការការពារជើងឯក Laliga និងការរក្សាតំណែង Champion League រដូវកាលក្រោយ ដោយសារតែគម្លាតពីក្រុមកំពូលតារាង កាន់តែឆ្ងាយ និងគម្លាតនៃក្រុមតាមពីក្រោយកាន់តែតិចនោះ។

យ៉ាងណាវិញនោះ Real Madrid បានសម្លឹងឃើញលោក Joachim Loew មកដឹកនាំជំនួសលោក Zidane ព្រោះថា លោក Loew មានសមត្ថភាពយ៉ាងប្រសើរ ដោយបានជួយក្រុមជម្រើសជាតិអាឡឺម៉ង់ឈ្នះពាន FIFA World Cup កាលពីឆ្នាំ ២០១៤ , FIFA Confederation Cup កាលពីឆ្នាំ ២០១៣ និងការរងជើងឯក Euro ២០០៨, លេខ៣ World Cup ២០០៦ និង World Cup ២០១០ ផងដែរ។ ក៍ប៉ុន្តែ ក្រុម Real Madrid មិនមានបំណងបណ្តេញលោក Zinedine Zidane នៅរដូវកាលនេះឡើយ ដោយរង់ចាំឲ្យចប់រដូវកាលសិន ព្រោះថាក្លិបយក្សអេស្ប៉ាញមួយនេះ ចង់តបស្នង នូវសមទ្ធិផលដែល Zidane បានសាងកន្លងមកសិន។

នេះគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ ក៍ប៉ុន្តែ ប្រសិនបើជាការពិតមែននោះ ក្រុម Real Madrid នឹងកាន់តែខ្លាំងក្លា ព្រោះថាលោក Joachim Loew ជាមនុស្សម្នាក់ដែលមានសមត្ថភាព និងប៉ិនប្រសព្វក្នុងការ​រើសកីឡាករដាក់ឲ្យលេង ជាក់ដូចជាសមទ្ធិផលដែលលោក​បានសាងជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ នាពេលកន្លង​មកនេះ។

Loading...