Post News Media ព័ត៌មានកីឡា Man Utd ផ្តល់...

Man Utd ផ្តល់តម្លៃបំបែកកំណត់ត្រា ៥០០លានអឺរ៉ូ ប្រជែងទិញយក Neymar

បន្ទាប់ពីក្រុម Paris Saint Germain បានបំបែកកំណត់ត្រា ២២២លានអឺរ៉ូ ក្នុងការទិញយកខ្សែ​ប្រយុទ្ធ Neymar ពីក្រុម Barcelona នារដូវក្តៅកន្លងមក នៅពេលនេះ ក្រុម បីសាចក្រហម Manchester United បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាងក្រុមអ្នកមានបារាំងទៅ​ទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានកំណត់ទឹកប្រាក់ ៥០០លានអឺរ៉ូ ក្នុងការប្រជែងទិញយក Neymar ជាមួយក្រុមអធិរាជស Real Madrid ។ ការកំណត់តម្លៃ មិនធ្លាប់មានក្នុងប្រវត្តិ​សាស្ត្របាល់ទាត់នេះដែរ​ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងពីសំណាក់អ្នកតាមដានបាល់ទាត់ទាំងអស់ ព្រោះថា ៥០០លានអឺរ៉ូ វាជាចំនួនដ៍ច្រើនលើសលប់មួយ ខណ:តម្លៃនេះ វាច្រើនជាងចំណូលរបស់ក្លិបធំៗ មួយចំនួនក្នុង១ឆ្នាំផងដែរ។

ក៍ប៉ុន្តែ សម្រាប់ក្រុមបីសាចក្រហម Manchester United វិញ ហាក់មិនខ្វល់ខ្វាយឡើយ ព្រោះថា ក្រុមមួយនេះ មានបំណងចង់ក្រសោបពាន Premier League ត្រឡប់មកវិញ ខណ:ពួកគេខកខានកាន់ពាននេះ ប្រមាណជា ៦-៧ រដូវកាលកន្លងមកហើយ។ ម្យ៉ាងវិញទៀត ការចង់ឈ្នះពាន Champion League ក៍តម្រូវឲ្យក្រុម​បីសាចក្រហម Manchester United ត្រូវតែប្រមូលកីឡា​ករល្អ មកពង្រឹងក្លិបឡើងវិញផងដែរ ស្របពលដែលកីឡាករ​របស់ Man Utd នៅពេលនេះ មិនទាន់គ្រប់គ្រាន់ឡើយ ក្នុងការទទួលបានជោគជ័យ​នោះ។

យ៉ាងណាវិញនោះ ការហ៊ានដេញថ្លៃ ៥០០លានអឺរ៉ូ ក្នុងការទិញយក Neymar ពីក្រុម Paris Saint Germain នេះដែរ គឺជាការប្រជែងជាមួយក្រុម Real Madrid ដែលហ៊ានត្រឹម ៣០០លានអឺរ៉ូប៉ុណ្ណោះ ដែលមានន័យថា Man Utd មានសង្ឃេមច្រើនក្នុងការនាំយក Neymar មកកាន់ Olt Trafford ប្រសិនបើ Real Madrid មិនបន្តប្រជែងទៀតទេនោះ។

Loading...