Post News Media ព័ត៌មានកីឡា Man Utd ត្រៀម...

Man Utd ត្រៀមបញ្ចប់ក្តីសុបិនរបស់ Real Madrid

ក្រុមបីសាចក្រហម Manchester United បានត្រៀមរួច​រាល់ហើយក្នុងការបន្តកុងត្រាថ្មីជាមួយអ្នកចាំទីអេស្ប៉ាញ Devid De Gea ដើម្បីបញ្ចប់ក្តីសុបិនរបស់ក្រុម Real Madrid ក្នុងការនាំយកអ្នកចាំទីដ៍ឆ្នើមរូបនេះទៅកាន់ Bernabeu ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Man Utd នឹងធ្វើឲ្យ Devid De Ga បញ្ចប់អាជីពនៅ Old Trafford ជាមួយនឹងកុងត្រាថ្មីរបស់​អ្នកចាំទីអេស្ប៉ាញរូបនេះខណ: កុងត្រានៅសល់ ១៨ខែទៀតប៉ុណ្ណោះ។ ក្នុងនោះដែរ Man Utd នឹងតម្លើងប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់ De Gea ពី ១៩ម៉ឺនផោន ទៅ ២៥ម៉ឺនផោន ដែលនេះបង្ហាញឲ្យឃើញថា De Gea នឹងក្លាយជាអ្នកចាំទី ដែលមានតម្លៃពលកម្មខ្ពស់ជាងគេនៅអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា ការព្យាយាមបន្តកុងត្រាថ្មីជាមួយ De Gea នេះដែរ គឺក្រុមបីសាចក្រហម Manchester United មានបំណងចង់បញ្ចប់ក្តីស្រម៉ៃរបស់ក្រុមយក្ស​អេស្ប៉ាញ Real Madrid ដែលកំពុងព្យាយាមចង់បាន​អ្នកចាំទីដៃស្អិតរូបនេះ។

យ៉ាងណាវិញនោះ Real Madrid មិនបារម្ភខ្លាចយកបាន ឬមិនបាន Devid De Gea ឡើយ ព្រោះថាពួកគេបានទាក់ទងអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios របស់ក្រុមតោខៀវ Chelsea ផងដែរ បើទោះបីជា Real Madrid ចង់បាន De Gea តាំងពីឆ្នាំ ២០១៥មកក៍ដោយ។

Loading...