ព័ត៌មានកីឡា

ក្លិប អង្គរថាយហ្គឺរ ចុះកិច្ចសន្យានាំយកកីឡាករថ្មីពីក្លិប សូទីឡូអង្គរ

យោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិប ថាបាននាំយកកីឡាករខ្សែការពារ ឈង់ ប៊ុនណាត ពីក្លិបសូទីឡូអង្គរ ដើម្បីមកពង្រឹងក្រុម ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេច ហ៊ុន សែន ដែលជិតមកដល់នាពេលខាងមុខនេះ។

ឈង់ ប៊ុនណាត កើតនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅឃុំ ស្វាយដង្គំ ស្រុក សៀមរាប ខេត្ត សៀមរាប បានបង្ហាញចំណាប់អារម្មណ៏ថា៖ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមជាមួយក្លិប អង្គរថាយហ្គឺរ ដែលមានទឹកដីនៅ ខេត្តសៀមរាប និងជាស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំ នឹងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ដើម្បីមាន ឱកាសជាប់ជម្រើសជាតិ ដែលជាក្តីស្រម៉ៃរបស់ខ្ញុំ។

កីឡាករកម្ពស់ ១,៨០ សង់ទីម៉ែត្ររូបនេះ លេងជាខ្សែការពារ ធា្លប់លេងនៅក្លិប គីរីដងរែក (ក្រុមមិនអាជីព), សៀមរាបអង្គរ (ជម្រើសខេត្ត សៀមរាប) និង សូទីឡូអង្គរ៕

រូបភាព៖ Angkor Tiger Football Club

មតិយោបល់