Post News Media ព័ត៌មានកីឡា ខ្សែប្រយុទ្ធវ...

ខ្សែប្រយុទ្ធវ័យជិត ៥១ឆ្នាំ បន្តកិច្ចសន្យាបន្ថែមមួយរដូវកាលទៀត

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុន Kazuyoshi Miura បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយបន្ថែមទៀត ជាមួយក្រុម Yokohama FC របស់ J.League (J2) នៅមុនពេលថ្ងៃខួបកំណើត ៥១ឆ្នាំ របស់គាត់នាខែក្រោយ។

Miura ដែលបំបែកឯតទគ្គកម្មរបស់កីឡាករ Stanley Matthews ជាអ្នកលេងចាស់បំផុត ក្នុងការរកគ្រាប់បាល់មួយគ្រាប់ កាលពីឆ្នាំមុន នឹងឈានចូលរដូវកាលទី ៣៣ នៃអាជីពជាកីឡាករនៅឆ្នាំនេះ។ លក្ខខណ្ឌថ្មីរបស់គាត់បានកើតឡើងបន្ទាប់ពី King Kazu បានលេង ២ ប្រកួតសម្រាប់ Yokohama FC មានតែខ្សែប្រយុទ្ធម្នាក់។

ខ្សែប្រយុទ្ធវ័យជិត ៥១ឆ្នាំរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Kyodo news ថា៖ «ខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាបន្ថែមសម្រាប់រដូវកាលនេះ។ ខ្ញុំតែងតែពេញចិត្តបន្ត ហើយសង្ឃឹមថានឹងបន្តទៅ១ឆ្នាំថែមទៀត»។

ក្នុងការចាប់ផ្តើមអាជីពដំបូង Miura បានចូលរួមជាមួយក្លិប Santos ប្រទេសប្រេស៊ីល និងបានចំណាយពេលជាច្រើនឆ្នាំ មុននឹងត្រលប់ទៅទឹកដីកំណើតវិញនៅឆ្នាំ ១៩៩០ ។ ការបង្ហាញខ្លួនតំណាងឱ្យក្រុមជម្រើសជាតិជប៉ុនចំនួន ៨៩ដង ខ្សែប្រយុទ្ធចាស់បំផុតនេះ ​​ស៊ុតបញ្ចូលទីបាន ៥៥ គ្រាប់៕

Loading...