Post News Media ព័ត៌មានកីឡា ចាន់ វឌ្ឍនាកា...

ចាន់ វឌ្ឍនាកា រកបាន ១គ្រាប់ តែចាញ់ Melaka United (វីដេអូ)

កាលពីម្សិលមិញថ្ងៃទី១៦ មករា ២០១៨ ក្រុមបាល់ទាត់របស់កីឡាករ ចាន់ វឌ្ឍនាកា Pahang FA បានបរាជ័យក្រោមថ្វីជើង Melaka United ក្នុងលទ្ធផល ១ទល់៤ នៃពានរង្វាន់ Y.A.B Menteri Besar Terengganu’s Cup នៅលើកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium ។

ពានរង្វាន់ដែលមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេស៊ី​ ចំនួន ៣ រួមមាន Terengganu FC, Pahang FA and Melaka United និងលីគលំដាប់ទី២ Terengganu FC II ចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ ២០ មករា ២០១៨ នៅលើកីឡដ្ឋាន Sultan Ismail Nasiruddin Shah Terengganu និង Sultan Mizan Zainal Abidin Stadium ស្ថិតនៅរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី៕

រូបភាព៖ Pahang FA

Loading...