ព័ត៌មានកីឡា

អ្នកជំនាញបាល់ទាត់ម្នាក់ថា PSG នឹងបាត់បង់កីឡាករល្បី២រូប នៅរដូវកាលក្រោយ

លោក Julien Laurens អ្នកវិភាគបាល់ទាត់ជនជាតិបារាំង ប្រចាំទូរទស្សន៍ ESPN បានឲ្យដឹងថា ក្រុមអ្នកមានបារាំង Paris Saint Germain ប្រឈមមុខនឹងការបាត់បង់កីឡាករសំខាន់​២រូបរបស់ពួកគេ នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមកិច្ចសម្ភាសន៍ជាមួយ BBC Radio 5 Live លោក Julien Laurens បានឲ្យដឹថា Neymar និង Kylian Mbappe នឹងមិនបន្តអាជីពជាមួយក្រុម Paris Saint Germain ទៀតឡើយ នៅរដូវកាលក្រោយនេះ។ លោក Julien Laurens បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់មកកាន់​ក្រុម Paris Saint Germain របស់កីឡាករឆ្នើមទាំង២រូបនេះ គ្រាន់តែជាការចាប់ផ្តើម​រំដោះខ្លួន ឈានទៅរកការល្បីល្បាញក្នុងកម្រិតថ្មីមួយ​ប៉ុណ្ណោះ។

អ្នកវិភាគដ៍ជំនាញមួយនេះ បានឲ្យដឹងបន្ថែម​ទៀតថា Neymar និង Mbappe មិនទាន់បញ្ចប់ត្រឹមនេះឡើយ ពួកគេនឹងបន្តចាកចេញពី លីគបារាំង ទៅកាន់លីគដែលល្បីខ្លាំងជាងនេះ ខណ: Neymar ទំនងជាផ្លាស់ទៅអេស្ប៉ាញវិញ មិនមែន Barcelona តែជា Real Madrid ស្របពេលដែល Mbappe ទំនងជាទៅជាមួយ Neymar ដែរ។

តាមរយ:ការវិភាគនេះដែរ លោក Julien Laurens ជឿជាក់ថា រដូវកាលក្រោយនេះ វត្តមានរបស់ Neymar និង Mbappe មិនបន្តនៅ Paris Saint Germain ទៀតឡើយ ថ្វីបើ ក្រុមបារាំងមួយនេះ ចង់ចងជើងកីឡាករទាំង២រូបនេះ ក៍ដោយ តែអ្វីគ្រប់យ៉ាង​អាចប្រែប្រួលបានដូចជា Neymar ធ្លាប់ចាកចេញពី Barcelona និង Mbappe ចាកចេញពី Monaco មកកាន់ Paris Saint Germain អ៊ីចឹងដែរ។

មតិយោបល់