ព័ត៌មានកីឡា

PSG មកប្រមាញ់ N’Golo Kante ពីតោខៀវ Chelsea

បន្ទាប់ពីខ្សែបម្រើ Thiago Motta ត្រៀមចូលនិវត្តន៍ នៅ​ចុងរដូវកាលនេះ ក្រុម Paris Saint Germain បានស្វះស្វែងក្នុងការរកកីឡាករមកបំពេញបន្ថែមនៅចន្លោះ​មួយនេះ យ៉ាងខ្លាំងក្លាបំផុត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Bleacher Reports បានឲ្យដឹងថា ក្រុមអ្នកមានបារាំង Paris Saint Germain កំពុងតែទាក់ទងជាមួយក្រុមតោខៀវ Chelsea ក្នុងការនាំយកខ្សែបម្រើបារាំង N’Golo Kante មកកាន់ក្លិបកំពូលបារាំងមួយនេះវិញ។ ការចាប់អារម្មណ៍ចង់បាន Kante នេះដែរ ដោយសារតែ​ក្រុម Paris Saint Germain នឹងត្រូវបាត់បង់កីឡាករឆ្នើមមួយរូប Thiago Motta ដែលត្រៀមចូលនិវត្តន៍ក្រោយចប់រដូវកាលនេះ។ យ៉ាងណាវិញនោះ ក្រុមកំពូលបារាំងមួយនេះ មិនទាន់បង្ហើបតម្លៃខ្លួនពិត ក្នុងការទិញយក N’Golo Kante ពីក្រុមតោខៀវ Chelsea ឡើយ ដោយក្លិបបារាំង​មួយនេះ កំពុងពិចារណាលើតម្លៃខ្លួនរបស់កីឡាករបារាំងរូប​នេះ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើតំបន់កណ្តាលរបស់ក្រុម Paris Saint Germain មាន N’Golo Kante មួយរូបទៀតនោះ នឹងកាន់តែរឹងមាំជាក់ជាមិនខាន ខណ:ដៃគូដ៍ល្អរបស់រូបគេ​មាន Marco Verratti និង Andrien Rabiot សុទ្ធសឹងជាកីឡាករដែលរឹងមាំស្រាប់។

មតិយោបល់