Post News Media ព័ត៌មានកីឡា ច្រឹង ពលរដ្ឋ ...

ច្រឹង ពលរដ្ឋ មានភាគរយខ្ពស់ក្នុងការចាកចេញពី ក្រសួងការពារជាតិ

ខ្សែបម្រើ ច្រឹង ពលរដ្ឋ ដែលកំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ក្រសួងការពារជាតិ កំពុងស្ថិតក្នុងការចាកចេញពីក្រុមជើងឯករងនេះ ហើយពេលនេះមានក្លិបចំនួន ២ ក្នុងលីគកំពូលកម្ពុជា កំពុងទាក់ទង។

បើតាមការបង្ហើបពីលោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លិប ក្រសួងការពារជាតិ បានប្រាប់ពីអនាគតកីឡាករវ័យ ២០ឆ្នាំរូបនេះថា បច្ចុប្បន្នគាត់កំពុងមានរបួស តែក៏មានក្លិបចំនួន ២ កំពុងទាក់ទង ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ ហើយការសម្រេចយ៉ាងណានោះ ត្រូវរង់ចាំក្លិប ក្រសួងការពារជាតិ ត្រលប់មកពីប្រកួតពានរង្វាន់ Super Cup Asia 2018 នៅប្រទេសឥណ្ឌូនេស៊ី វិញសិន។

គួរបញ្ជាក់ថា ក្រោយនាំយកកីឡាករបរទេសថ្មីចំនួន ៥នាក់ លេខអាវ ២៤ ដែលខ្សែបម្រើវ័យក្មេងនេះធ្លាប់ពាក់ បានផ្តល់ឲ្យកីឡាករថ្មីសញ្ជាតិជប៉ុន Daiki Matsumoto វិញ ដូច្នេះភាគរយនៃចាកចេញគឺមានខ្ពស់បំផុត៕

Loading...