ព័ត៌មានកីឡា

Barcelona បដិសេធ ២៥ លានអឺរ៉ូ របស់ក្រុម Inter Milan

ក្រោយពីទិញបានកីឡាករចំណូលថ្មី ជាបន្តបន្ទាប់រួចក្រុមយក្សអេស្ប៉ាញ Barcelona មានគម្រោងលក់ចេញកីឡាករមួយចំនួន ដើម្បីកុំឲ្យចង្អៀត​តំណែងដែលកំពុងតែសម្បូរកីឡាករនោះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុម Barcelona បានបដិសេធលក់ចេញកីឡាករ Rifinha ឲ្យក្រុម Inter Milan ក្នុងតម្លៃ ២៥លានអឺរ៉ូ។ ជាក់ស្តែងណាស់ បើទោះបីជា ក្រុមយក្សអេស្ប៉ាញមួយនេះ មានគម្រោងលក់​ Rifinha ចេញក៍ដោយ ក៍ប៉ុន្តែតម្លៃត្រឹម ២៥លានអឺរ៉ូ ដែលក្រុម Inter Milan ឲ្យនេះ មិនសាកសមសម្រាប់ក្រុម Barcelona លក់ចេញកីឡាករអេស្ប៉ាញរូបនេះឡើយ។

ក្នុងនោះដែរ Barcelona ហាក់មិនខ្វល់សម្រាប់ Inter Milan បន្តទិញឬមិនទិញឡើយ ព្រោះថា ប្រសិនបើ Inter Milan អាចតល់តម្លៃមួយសមរម្យជាងនេះ ពោលអាចឈានដល់ ៣០-៤០ លានអឺរ៉ូនោះ ប្រហែលជា​ក្រុម Barcelona អាចផ្តល់ភ្លើងខៀវ ច្រើនជាងនេះ ខណ:ក្លិបមួយចំនួនកំពុងតែចង់បាន Rifinha ផងដែរនោះ។ បើតាមប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា Inter Milan កំពុងចង់បាន Rifinha យ៉ាងខ្លាំង ដែលតម្លៃដែលក្រុម Barcelona ទាមទារនោះ ក្រុមយក្សអ៊ីតាលីមួយនេះ នឹងពិចារណាសារជាថ្មីម្តងទៀត។

ដូច្នេះហើយ តម្លៃ ២៥លានអឺរ៉ូ ដែលក្រុម Inter Milan បានដាក់ទិញ Rifinha នោះ ត្រូវបានក្រុម Barcelona បដិសេធ មិនព្រមលក់ឡើយ។

មតិយោបល់