ព័ត៌មានកីឡា

Barcelona ស្គាល់ពាក្យថាចាញ់ ខណៈ Lio Messi ទាត់បាល់ ១១ម៉ែត្រមិនចូល

បន្ទាប់ពីលេងមិនចាញ់ប៉ុន្មានខែកន្លងមកនេះ តាំងពីបើករដូវកាលថ្មីមក គ្រប់ព្រឹត្តិកាណ៍ ក្រុម Barcelona បានស្គាល់នូវរសជាតិ បរាជ័យជាលើកដំបូងរបស់ពួកគេហើយ។

ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយក្រុម Espanyol យប់មិញនេះ ក្នុងពានរង្វាន់ Copa dey Rey ជើងទី១ ក្រុម Barcelona បានបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ។ ជាការពិតណាស់ វាហាក់ជាការភ្លាត់ស្នៀតមួយរបស់​ក្រុម ដែលសម្បូរទៅដោយកីឡាករឆ្នើមៗមួយនេះ ដែលគ្រប់គ្រងការប្រកួតសឹងតែទាំងស្រុង បែរជាមិនអាចរកគ្រាប់បាល់បាន ហើយត្រូវក្រុម Espanyol យកឈ្នះវិញនោះ។ ១គ្រាប់របស់ក្រុម Espanyol រកបានយ៉ាងតឹងតែងបំផុតនៅចុងម៉ោង នាទីទី ៨៨ ដែលជាការស៊ុតរបស់កីឡាករ Oscar Melendo ស្របពេលដែលក្រុម Barcelona មានឱកាសរកគ្រាប់បាល់​បញ្ចូលទីមុនតាំងពីនាទីទី៦២ តែកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ទាត់បាល់ ១១ម៉ែត្រមិនចូល។

យ៉ាងណាវិញ ក្រុម Barcelona នៅមិនទាន់ជ្រុះចេញពី Copa dey Rey ឡើយដោយត្រូវបកទៅេលេងក្នុងទឹកដីរបស់ពួកគេវិញ ដើម្បីសងសឹកការបង្អាក់ដំណើរឈ្នះរបស់ពួកគេក្រោមស្នាដៃក្រុម Espanyol ។

https://www.youtube.com/watch?v=rS73oqzk2Gw

មតិយោបល់