ព័ត៌មានកីឡា

Jaja Coelho ចាកចេញពីក្លិប Buriram United ទៅចូលរួមជាមួយគូប្រជែង Muangthong United

ក្លិបជើងឯករងនៃក្របខ័ណ្ឌ Thai League 1 នេះបានប្រកាសជាផ្លូវការថាកីឡាករ Jaja Coelho បានចុះហត្ថលេខាថ្មីជាមួយ Muangthong United បន្ទាប់ពី Buriram United មិនបានបន្តកិច្ចសន្យាថ្មី។

Coelho បានចូលរួមជាមួយ Buriram United ពីក្លិប Lokeren កាលពីខែមករាឆ្នាំ ២០១៧ លើកិច្ចព្រមព្រៀងខ្ចីជើងមួយឆ្នាំ ពោលគឺដល់បញ្ចប់នៃរដូវកាល២០១៧។ កីឡាករប្រេស៊ីលរូបនេះគឺជាកីឡាករសំខាន់ម្នាក់ដែលបានជួយឱ្យ Buriram ទទួលបានជើងឯកនៃក្របខ័ណ្ឌ Thai League 1 ឆ្នាំ ២០១៧ ។ គាត់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនិងជាអ្នកបញ្ជូនបាល់បានច្រើនជាងគេ ពោលគឺស៊ុតបាន ៣៤ គ្រាប់និងបញ្ជូន ១២ លើក នៅក្នុងលីគ។

នៅក្នុងសន្និសីទកាសែត Jaja បាននិយាយថា៖ «ខ្ញុំបានចូលរួមជាមួយក្លិប Muangthong ដើម្បីបង្ហាញខ្លួនឯងបន្ទាប់ពីត្រូវបានបដិសេធពីការបន្តកិច្ចសន្យាថ្មីរបស់ Buriram »។ “ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយ Muangthong ជាមួយនឹងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Thai League 1 ហើយទទួលបានជោគជ័យនៅក្នុងក្របខ័ណ្ឌ AFC Champions League” ៕

មតិយោបល់