ព័ត៌មានកីឡា

Real លែងឃាត់បើកទ្វារឲ្យទៅ

ក្រោយពីមិនអាចរារាំងដំណើរ ក្នុងការចង់ចាកចេញពី Bernabeu របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីពេលថ្មីៗនេះ ក្រុមស្តេចស Real Madrid បានសម្រេចចិត្តទាំងបង្ខំ ក្នុងការបើកផ្លូវឲ្យ Ronaldo ចាកចេញ។

ការមិនពេញចិត្តរបស់ Ronaldo ជាមួយនឹងក្លិបបាល់​ទាត់ Real Madrid កាន់តែធ្វើឲ្យ កីឡាករវ័យ៣២ឆ្នាំរូបនេះ ចង់ចាកចេញទៅកាន់ទ្រនំចាស់របស់រូបគេយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid បានផ្តល់ឱកាសឲ្យ Cristiano Ronaldo ចាកចេញហើយ ដោយមិនបន្តចងជើងកីឡាកររូបនេះទៀត​ឡើយ។

ជាការពិតណាស់ Ronaldo អាចចាកចេញពី Bernabeu នៅរដូវក្តៅខាងមុខនេះ ស្របពេលដែលក្រុម Real Madrid អាចនឹងនាំចូលមកវិញ នូវកីឡាករក្មេងៗល្អៗមួយចំនួនមកវិញ ដូចជា Harry Kane, Eden Hazard, Neymar រួមទាំងកីឡាករមួយ​ចំនួនទៀត ដែលកំពុងស្ថិតក្នុងក្រសែភ្នែករបស់ក្រុមយក្ស​អេស្ប៉ាញ មួយនេះ។

យ៉ាងណាវិញ បើតាមពត៌មានចុះផ្សាយកន្លងមក បានឲ្យដឹងថា Ronaldo ចង់ផ្លាស់មកលេងឲ្យក្រុមបីសាចក្រហម Manchester United វិញ ខណ:ក្រុមបារាំង Paris Saint Germain ក៏កំពុងត្រៀមលុយធំ ទិញយកកីឡាករឆ្នើម ព័រទុយហ្គាល់​រូបនេះផងដែរ៕

មតិយោបល់