Post News Media ព័ត៌មានកីឡា លេចមុខ អតីតកី...

លេចមុខ អតីតកីឡាករ ភ្នំពេញក្រោន ដែលទៅលេង Thai Division 1 ប្រទេសថៃ មកធ្វើតេស្តជាមួយ អាស៊ីអឺរ៉ុប

ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Justine Uche Eke ដែលជាអតីតកីឡាករ ភ្នំពេញក្រោន ដែលបានចាកចេញ ទៅលេងនៅប្រទេសថៃជាមួយក្លិប BBCU F.C. នៃក្របខ័ណ្ឌ Thai Division 1 ពេលនេះបានលេចមុខនៅក្លិប អាស៊ីអឺរ៉ុប យូណាយធីត ដែលកំពុងធ្វើតេស្តកីឡាករ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានចាប់អាជីពជាមួយក្លិប Airsafety FC Ikeja (២០០៤-២០០៩) ហើយបានផ្លាស់មក ភ្នំពេញក្រោន (២០១០) ហើយទទួលជោគជ័យខ្លាំង ធ្វើឲ្យក្លិបនាប្រទេសថៃចាប់អារម្មណ៍ នឹងបានទៅលេងនៅ BBCU F.C. (២០១១-២០១២), Chanthaburi F.C. (២០១២), Krabi F.C. (២០១២), Udon Thani F.C. (២០១៣), Phitsanulok F.C. (២០១៣), Ubon UMT (២០១៤) ដែលបានបង្ហាញខ្លួន ២៦លើក រកបាន ២១គ្រាប់ នឹងចុងក្រោយលេងនៅ Samut Sakhon F.C. ចាប់ពីឆ្នាំ២០១៥ មក។

សូមបញ្ជាក់ថា អាស៊ីអឺរ៉ុប យូណាធីត កំពុងតែត្រូវការកីឡាករជាច្រើនទាំងក្នុងស្រុក ក៏ដូចជាកីឡាករបរទេស ដើម្បីមកពង្រឹងក្រុមឲ្យបានមុនការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ចាប់ផ្តើមដើមខែ កុម្ភ: នឹងលីគកំពូល ដើមខែ មិនា៕

Loading...