Post News Media ព័ត៌មានកីឡា អតីតកីឡាករ Ch...

អតីតកីឡាករ Chelsea ចង់ចាកចេញពីឥណ្ឌូនេស៊ី ទៅកាន់ក្របខ័ណ្ឌ K League របស់កូរ៉េខាងត្បូង

យោងតាមរបាយការណ៍ពីប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថាកីឡាករ Michael Essien ត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយក្លិបជាច្រើនក្នុងក្របខ័ណ្ឌ K League ។

Essien បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយ:ពេលមួយឆ្នាំជាមួយនឹងក្លិប Persib Bandung របស់ឥណ្ឌូនេស៊ី ដោយគ្មានតម្លៃខ្លួនកាលពីខែមីនា។ កិច្ចព្រមព្រៀងនេះក៏ដើម្បីជាការសហការគ្នាយ៉ាងល្អរវាងប្រទេសទាំងពី ហ្គាណា នឹងឥណ្ឌូនេស៊ី។ បើទោះបីជាក្លិបអង់គ្លេសនៃក្របខ័ណ្ឌ Championship និងក្លិបជាច្រើននៅប្រទេសចិន មានចំណាប់អារម្មណ៍ទៅលើ Essien ក៏ដោយក៏អតីតខ្សែបម្រើរបស់ក្លិប Chelsea រូបនេះ បានសម្រេចនៅ Liga 1 របស់ឥណ្ឌូណេស៊ី។

កីឡាករវ័យ ៣៥ ឆ្នាំដែលនៅសល់កុងត្រារយ:ពេល ២ ខែ បានធ្វើដំណើរកំសាន្តនៅក្រៅប្រទេសឥណ្ឌូនេស៊ី។ ទោះយ៉ាងណារបាយការណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបង្ហាញថាគាត់នឹងមិនវិលត្រឡប់មកវិញទេ៕

Loading...