ព័ត៌មានកីឡា

ក្រសួងការពារជាតិ យកឈ្នះក្រុម អូស្ត្រាលី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Super Cup Asia 2018

ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានទទួលជ័យជម្នះក្នុងជំនួបបើកឆាកជាមួយក្រុម Adelaide United មកពីប្រទេសអូស្ត្រាលី នៃក្របខ័ណ្ឌលីគកំពូល(A-League) ដោយលទ្ធផល ៤ទល់៣ មុននេះបន្តិច នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Super Cup Asia 2018 ដែលប្រទេសឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ។

ពានរង្វាន់នេះមានក្រុមចូលរួមចំនួន ៤ មាន៖ ក្រសួងការពារជាតិ (កម្ពុជា), PSM Makassar ( ឥណ្ឌូនេសុី ), Adelaide United ( អូស្ត្រាលី ) និង Home United FC ( សិង្ហបុរី )។ ដែលតម្រូវឲ្យក្រុមទាំង ៤ ចាប់គូ ធ្វើការប្រកួតគ្នានៅក្នុងថ្ងៃតែមួយ ដើម្បីស្វែងរក ២ក្រុមដែលឈ្នះធ្វើការបន្តប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក ខណ: ២ក្រុមផ្សេងទៀតដែលចាញ់នោះ ក៏ធ្វើការប្រកួតគ្នាផងដែរដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣។

ឆ្នងកាត់ជ័យជម្នះនេះ ក្រសួងការពារជាតិ ត្រូវរង់ចាំនៅកៅអីវគ្គផ្តាច់ព្រ័ត្រ ខណ:ក្រុម PSM Makassar ( ឥណ្ឌូនេសុី ) នឹង Home United FC ( សិង្ហបុរី ) ប្រកួតគ្នា នាវេលាម៉ោង ៦ល្ងាចនេះ (ម៉ោងកម្ពុជា) ដើម្បីស្វែងរកអ្នកឈ្នះឡើងទៅជួបក្រុមកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់ក្រុមលេខ១ ទទួលបានទឹកប្រាក់ ១មឺុនដុល្លា លេខ២ទទួលបាន ៥ពាន់ដុល្លា លេខ៣ទទួលបាន ៣ពាន់ដុល្លា លេខ៤ទទួលបានរង្វាន់លួងចិត្ត​២ពាន់ដុល្លា៕

មតិយោបល់