Post News Media ព័ត៌មានកីឡា ៧៧លានផោន របស់...

៧៧លានផោន របស់ Chelsea នឹងនាំយកកីឡាករល្បី២រូបរបស់ Roma

ក្រុមតោខៀវ Chelsea បានបង្ហាញនូវទំហំទឹកប្រាក់ ៧៧លានផោន ក្នុងការនាំយកកីឡាករឆ្នើម២រូប ពីក្រុមចចក Roma មុនបញ្ចប់រដូវកាលដោះដូរកីឡាករ​នេះ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមតោខៀវ Chelsea នឹងទិញយកខ្សែប្រយុទ្ធប៊ូស្នៀ Edin Dzeko និងខ្សែការពារស្លាបឆ្វេងអ៊ីតាលី Emerson Palmieri ពីក្រុមចចក Roma ។ ជាក់ស្តែងណាស់ ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា Chelsea នឹងនាំយក Dzeko និង Emerson ដោយចំណាយត្រឹម ៧៧លានផោនប៉ុណ្ណោះ។

តាមរយ:ការ​នាំយក Dzeko មកកាន់ Premier League នេះដែរ អាចធ្វើឲ្យអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City រូបនេះ មានឱកាសមកលេងនៅលីគកំពូល​របស់អង់​គ្លេស​វិញ ស្របពេលដែល Emerson មានឱកាសដំបូងមកលេង នៅ Premier League ។ Dzeko ថ្វីបើមានវ័យចំណាស់បន្តិចមែនតែកីឡាកររូបនេះ នៅតែជាខ្សែប្រយុទ្ធដ៍មុតស្រួចដដែល ចំណែកឯខ្សែការពារស្លាបឆ្វេង Emerson វិញ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ក្លិបធំៗ។

យ៉ាងណាវិញនោះ ក្រុមតោខៀវ Chelsea បានសម្លឹងឃើញកីឡាករទាំង២រូបនេះ ដោយក្រុមការពារជើងឯកមួយនេះ ចង់បាន Dzeko និង Emerson មិនការបិទបញ្ចប់រដូវកាលដោះដូរកីឡាករ​រដូវ​រំហើយនេះ។

Loading...