ព័ត៌មានកីឡា

Pep ជាបេក្ខភាពជំនួសលោក Emery

គ្រូបង្វឹកក្រុមបាល់ទាត់ Manchester City លោក Pep Guadiola កំពុងតែស្ថិតក្នុងការតាមប្រមាញ់ របស់ក្រុម Paris Saint Germain ក្នុងការយកទៅជំនួសលោក Emery នៅរដូវកាលក្រោយនេះ។

បើទោះបីជាក្រុម Paris Saint Germain កំពុងតែចាប់ផ្តើម មានការវិវត្តន៍ខ្លួន កាន់តែខ្លាំងក្នុងពិភពបាល់ទាត់ នាពេលបច្ចុប្បន្ននេះក៍ដោយ បន្ទាប់ពីការទិញចូលកីឡាករល្បីៗមកកាន់ក្លិប កាលពីរដូវ​ក្តៅ កន្លងមកក៍ដោយ តែក្លិបអ្នកមានបារាំងមួយនេះ នៅតចង់រុះរើ គ្រូបង្វឹកចេញដដែល។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Paris Saint Germain បានទាក់ទងលោក Pep Guadiola ឲ្យទៅដឹកនាំក្លិបបាល់ទាត់បារាំងមួយនេះ ជំនួសលោក Emery ។

Paris Saint Germain ចង់ឈ្នះពាន Champion League យ៉ាងខ្លាំង ខណ:ពេលកន្លងមកនេះ ពួកគេ បានចំណាយលុយយ៉ាង​ច្រើនក្នុងការទិញកីឡាករមកពង្រឹងក្លិប តែនៅមិនទាន់ដូចបំណងនៅឡើយទេ។ យ៉ាងណាវិញនោះ រដូវាលនេះ Paris Saint Germain មានក្តីសង្ឃឹមមិន​ច្រើនទេក្នុងការឈ្នះពានអឺរ៉ុបមួយនេះ ព្រោះថាវគ្គ ១៦ក្រុម​ចុងក្រោយនេះ ត្រូវជួបជាមួយក្រុមការពារជើងឯក Real Madrid ។

ក្លិបបារាំងមួយនេះ ចង់បានលោក Pep Guadiola​ យ៉ាងខ្លាំង​ស្របពេលដែលគ្រូបង្វឹកជនជាតិ​អេស្ប៉ាញមួយនេះ កំពុងតែជួយក្លិប Manchester City ឲ្យមានប្រជាប្រិយភាពយ៉ាងខ្លាំង ស្របពេលដែល Paris Saint Germain ចង់បានបែបនេះដែរ ពោលគឺការចង់ឈ្នះពាន ទាំងក្នុងស្រុក និងក្រៅស្រុក។

មតិយោបល់